(ភ្នំពេញ)៖ រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ចំណុច ដែលក្នុងនោះក៏មានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់យុវជនក្រីក្រ និងងាយរងគ្រោះផងដែរ។ កម្មវិធីនេះ ត្រូវបានប្រកាស ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីពេលថ្មីៗនេះ ដែលក្រសួងការងារនឹងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈយុវជនក្រីក្រ និងងាយរងគ្រោះប្រមាណ ១.៥លាននាក់។

តើកម្មវិធីនេះ ផ្តល់ឱកាសដូចម្តេចខ្លះដល់យុវជនកម្ពុជា? តើនឹងចូលរួមចំណែកអ្វីខ្លះសម្រាប់សេដ្ឋកិច្ចជាតិ? នៅសប្តាហ៍នេះ Fresh Talk នឹងរៀបចំកិច្ចពិភាក្សាមួយទៀត លើប្រធានបទ «ដំណើរការកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនក្រីក្រ ១,៥លាននាក់»។ កិច្ចពិភាក្សានេះ មានវាគ្មិនចូលរួមដូចជា៖

- លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

- លោក អាន ស៊ីថាវ អ្នកជំនាញសេដ្ឋកិច្ច។

សូមរង់ចាំទស្សនា កិច្ចពិភាក្សារបស់ Fresh Talk នៅវេលាម៉ោង៦៖០០ល្ងាច ថ្ងៃសៅរ៍ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលនឹងផ្សាយផ្ទាល់តាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕