(កែប)៖ កន្លងទៅតែងតែលេចឡើងនូវព័ត៌មាន អំពីការលក់ដូរគ្រឿងសមុទ្ររបស់អាជីវករមួយចំនួនតូច នៅផ្សារក្តាមខេត្តកែប លក់ស៉ីភ្នែកជញ្ជីង (អត់គ្រប់គីឡូ) រហូតឈានដល់អាជ្ញាធរក្រុងកែប ធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពបែបនេះទៀត។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន Fresh News លោក ខេង យ័ន អភិបាលក្រុងកែប បានបញ្ជាក់ថា នៅពេលនេះព័ត៌មាននៃការលក់ស៉ីភ្នែកជញ្ជីង របស់បងប្អូនអាជីវករក្នុងផ្សារក្តាមខេត្តកែបលែងមានទៀតហើយ បន្ទាប់ពីអាជ្ញាធរមានចំណាត់ការជាបន្តបន្ទាប់។

ប៉ុន្តែទោះជាយ៉ាងនេះ អភិបាលក្រុងបានអំពាវនាវដល់បងប្អូនជាភ្ញៀវទេសចរ សូមរាយការណ៍ភ្លាមៗ បើជួបប្រទះករណីថាអាជីវករនៅតែលក់បន្លំ ស៉ីភ្នែកជញ្ជីង កុំចាំទៅដល់ផ្ទះវិញទើបរាយការណ៍ គឺពិបាកនឹងចាត់វិធានការ។

ដោយឡែកចំពោះការកាក់ហៅភ្ញៀវតាមផ្លូវវិញ ត្រូវបានលោក ខេង យ័ន បញ្ជាក់ថា មានការកាត់បន្ថយច្រើន ហើយត្រូវការពេលវេលាដើម្បីសម្រេចការងារនេះ ព្រោះជាទម្លាប់យូរយាណាស់មកហើយ៕

សូមទស្សនាកិច្ចសម្ភាសន៍ជាមួយលោក ខេង យ័ន អភិបាលក្រុងកែប៖