(ព្រះសីហនុ)៖ នាវាទេសចរណ៍សម្តែងការដឹងគុណ និងកោតសរសើររដ្ឋបាលខេត្តព្រះសីហនុ ចំពោះការយកចិត្តទុកដាក់ពីសុវត្ថិភាពរបស់ភ្ញៀវទេសចរ។ នេះបើយោងតាមលោក Chaiyapruk Phum Muang នាយកគ្រប់គ្រងក្រុមហ៊ុន Angkor T.K Travel & Tours និងជាទីប្រឹក្សាក្រសួងទេសចរណ៍ ទទួលបន្ទុករៀបចំនាវាទេសចរណ៍ ដែលបានចែករំលែកពី Feedback នាពេលថ្មីៗនេះ។

លោក Chaiyapruk Phum Muang បានសរសេរថា នាវាទេសចរណ៍នីមួយៗបានសម្តែងការដឹងគុណ និងកោតសរសើររដ្ឋបាលខេត្តព្រះសីហនុ ចំពោះការយកចិត្តទុកដាក់ពីសុវត្ថិភាពរបស់ភ្ញៀវទេសចរ។

លោកបានបន្តថា អ្នកដំណើរមានអារម្មណ៍ថាមានសុវត្ថិភាព និងត្រូវបានថែរក្សាយ៉ាងល្អ ដែលបាន​បង្ហាញ​ថាក្រុង​ព្រះសីហនុ​ស្ថិតក្នុង​ពន្លឺវិជ្ជមាន។ ក្រុមអ្នកទេសចរក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់រដ្ឋបាលខេត្ត និងធ្វើការងារជាមួយគ្នានាពេលបន្តទៀត។

គួរជម្រាបថា នៅរយៈពេលចុងក្រោយនេះ នាវាទេសចរណ៍ជាច្រើនគ្រឿងបានចូលចតនៅក្នុងកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ និងបានដឹកជញ្ជូនអ្នកដំណើររាប់ពាន់នាក់ចូលទេសចរណ៍ក្នុងប្រទេសកម្ពុជា ដែលជាសញ្ញាល្អនៃវិស័យទេសចរណ៍របស់កម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩៕