(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ឃ្លាំង ហួត អភិបាលរងរាជធានី និងលោក នួន​ ផារ័ត្ន​ អភិបាលរងរាជធានីភ្នំពេញ​ ដោយមានការចូលរួមដឹកនាំពី​ លោក​ ឈិន​ កេតនា​ អនុប្រធានអចិន្រ្តៃយ៍​ និងជាអគ្គលេខាធិការ​ នៃគណ:កម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ​ និងមានការចូលរួមពីរដ្ឋបាលខេត្ត​ និងអង្គភាព ដែលមានទូក​ ព្រមទាំងសមាជិកអនុគណៈកម្មការ​គ្រប់គ្រងទូក​ និងកន្លែងស្នាក់នៅរបស់កីឡាករ​ បានចុះពិនិត្យទីតាំងស្នាក់នៅរបស់កីឡាករ កីឡាការិនីប្រណាំងទូក មានចំនួន៣ទីតាំង។

ទីតាំងទាំង៣មាន ដូចខាងក្រោម៖

១-ទីតាំងដីរបស់អ្នកឧកញ៉ា សុខ គង់ ក្នុងខណ្ឌឬស្សីកែវ​
២-ទីតាំងដីរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អុីស្ទេត ក្នុងខណ្ឌឬស្សីកែវ
៣-ទីតាំងដីរបស់ក្រុមហ៊ុន OCIC ក្នុងខណ្ឌជ្រោយចង្វារ​។

ក្នុងឱកាសនេះដែរ​ ក្រុមការងារក៏បានធ្វើដំណើរតាមទូកទេសចរណ៍ ដើម្បីពិនិត្យ​ និងកំណត់ទីតាំងចំណតទូក​ តាមច្រាំងទន្លេសាប​ និងផ្លូវ ដេីម្បីក្រុមការងារទូកទាំងអស់ងាយស្រួលក្នុងការឡេីងមកដីគោក ស្នាក់នៅក្នុងរោង​ ដែលសាលារាជធានីភ្នំពេញរៀបចំជូន៕