(ភ្នំពេញ)៖ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានរៀបចំសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ ធ្វើឡើងក្រោមប្រធានបទ «ចក្ខុវិស័យ ប្រទេសកម្ពុជា ឆ្នាំ ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត៖ ការកំណត់មាគ៌ាសម្រាប់វិបុលភាពប្រកបដោយភាពធន់ និរន្តរភាព និងបរិយាប័ន្ន»។

ពិធីបើកសន្និសីទនេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលរៀបចំឡើងនៅសណ្ឋាគារសុខា។

ក្រោមបញ្ចប់សន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៣ លោកបណ្ឌិត ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាល CDRI បានផ្តល់បទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន Fresh News ជុំវិញលទ្ធផលនៃសន្និសីទរយៈពេលពេញមួយថ្ងៃនេះ៕