(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនព័ត៌មាន បង្ហាញអំពីមធ្យោបាយទំនាក់ទំនង សម្រាប់សុំជំនួយអន្ដរាគមន៍សង្គ្រោះបន្ទាន់លេខទូរស័ព្ទទាន់ហេតុការណ៍ «119» ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែត ប្រទីប សំពះព្រះខ និងអកអំបុក នាថ្ងៃទី២៦ ដល់ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានក្រសួងសុខាភិបាល បញ្ជាក់ថា ខ្លួនបានចាត់ចែងឲ្យមានសេវារថយន្តសង្គ្រោះ និងការពិនិត្យ ព្យាបាលនៅតាមកន្លែងជម្រកតង់សុខភាព និងមានការត្រៀមឲ្យមានក្រុមគ្រូពេទ្យចល័ត ដោយមាន ឯកសណ្ឋានពេទ្យជាសម្គាល់។ ក្នុងករណីបងប្អូនវិលមុខ ឬស្រវាំងភ្នែក សូមអង្គុយចុះ និងហៅរកអ្នកជួយសង្គ្រោះ និងប្រសិនបើមានបញ្ហាសុខភាព សូមស្វែងរកការប្រើប្រាស់សេវាដោយឥតបង់ថ្លៃនៅតាមទីតាំងនានា ឬសូមទំនាក់ទំនងទូរសព្ទ័លេខ ១១៩ សម្រាប់សេវារថយន្តសង្គ្រោះបន្ទាន់។

ក្រសួងសុខាភិបាល បានត្រៀមក្រុមគ្រូពេទ្យ និងរថយន្តសង្គ្រោះតាមគោលដៅ ចំនួន៧០គ្រឿង រថយន្ត គ្លីនិកចល័ត ចំនួន៤គ្រឿង ផ្តល់សេវា២៤ម៉ោង និងបោះតង់ពិនិត្យសុខភាពសេវា ២៤ម៉ោង ចំនួន១២កន្លែងផ្សេងៗគ្នា។

ខាងក្រោមនេះ ជាទីតាំងសង្គ្រោះបន្ទាន់៖