(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីណែនាំស្ដីពីវិធានការការពារសុខភាព អំឡុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ ១៤កើត ដល់ថ្ងៃ ១រោច ខែកត្តិក ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្នុងសេចក្ដីជូនព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានក្រសួងសុខាភិបាល បានណែនាំក្រើនរំលឹកដល់សាធារណជនទាំងអស់ ចូលរួមការពារសុខភាពបុគ្គល គ្រួសារ និងសហគមន៍ពីជំងឺឆ្លងនានា ដូចជាជំងឺរាករូស ផ្តាសាយ ជំងឺកូវីដ-១៩ ជំងឺភ្នែកក្រហម ការពុលចំណីអាហារ ពុលស្រា ដោយត្រូវចូលរួមអនុវត្តនូវវិធានការបង្ការសំខាន់ៗមួយចំនួន។

ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល៖