(កោះកុង)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានដឹកនាំនាយទាហាន នៃកងរាជអាវុធហត្ថ អញ្ជើញចូលរួមពិធីដាក់កម្រងផ្កា និងគោរពវិញ្ញានក្ខន្ធសពមហាឧបាសិកា យិប ថាំកេសន ដែលត្រូវជាម្តាយក្មេករបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១២៖២០នាទី ក្នុងជន្មាយុ៩៩ឆ្នាំ ដោយរោគាពាធ។

នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធនោះ នាយឧត្តមសេនីយ៍ សៅ សុខា បានអញ្ជើញអុជធូបសូមខុមោលទោសនៅចំពោះរូបថត និងមជ្ឈូសតម្កល់សព មហាឧបាសិកា យិប ថាំកេសន ដែលបានធ្វើកម្មកិរិយាលាចាកលោកយើងនេះ ទៅកាន់លោកខាងមុខ ដោយជរាពាធ ក្នុងជន្មាយុ ៩៩ឆ្នាំ។ មហាឧបាសិកា យិប ថាំកេសន បានទទួលមរណភាពកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១២ និង២០នាទី រសៀល ក្នុងជន្មាយុ ៩៩ឆ្នាំ ដោយជរាពាធ៕