(បាត់ដំបង)៖​ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្តបាត់ដំបង​ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបន្តចុះជួបសំណេះសំណាលសួរសុខទុក្ខ​ និងនាំយកគ្រាប់ពូជស្រូវ និងស្បៀងបម្រុងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត និងទឹកជំនន់ ចំនួនជិត២ពាន់គ្រួសារ ក្នុងនោះស្រុកសង្កែ ១,៧០២ គ្រួសារ

ស្រុករតនៈមណ្ឌលចំនួន ៨២គ្រួសារ។

ក្នុងឱកាសនោះដែរ លោក សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែគិតគូរដល់សុខទុក្ខដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា ជាក់ស្ដែងតាមរយៈគណៈកម្មាធិ
ការគ្រប់គ្រងគ្រោះមហន្តរាយ បានចាត់ឱ្យក្រុមការងារចុះចែកស្បៀងបម្រុង និងផ្ដល់គ្រាប់ពូជស្រូវជូនប្រជាពលរដ្ឋណាដែលរងផលប៉ះពាល់ និងមានប្រភពទឹកគ្រប់គ្រាន់ក្នុងការស្ដារឡើងវិញ ដែលនេះជាការបង្ហាញការយកចិត្តទុកដាក់របស់សម្ដេចដល់ប្រជាពលរដ្ឋតាំងពីពេលមានបញ្ហាដោយ
សារទឹកជំនន់គ្រោះរាំងស្ងួត រហូតមកដល់បច្ចុប្បន្ននេះ ។

លោកបានបន្តថា ចំពោះស្បៀងអាហារដែលប្រគល់ជូននាពេលនេះ គឺជាការសម្រាលបន្ទុកបានមួយរយៈពេលខ្លី ហើយក្នុងនោះយើងធ្វើការចែកចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងមានជីវភាពលំបាក ដូចនេះសូមធ្វើការអធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋផងដែរ៕