(វិមាន៧មករា)៖ គណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ២០២៣នេះ បានសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលជំនួបរវាង សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ Shen Yueyue អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាប្រឹក្សានយោបាយប្រជាជនចិន នៅវិមាន៧មករា រាជធានីភ្នំពេញ។