(សៀមរាប)៖ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដាំដើមផ្កាព្កុល នាបរិវេណត្រពាំងសេស ខាងលិចប្រាសាទអង្គរវត្ត ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា និងជាសមាជិក Gold Award របស់ FAPW និងជាសមាជិក Global Award របស់សហគម OB-PS។

ការដាំដើមឈើនេះ ធ្វើឡើងនាឱកាសមហាសន្និបាតមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រោមប្រធានបទ៖ យើងរួមគ្នាអភិវឌ្ឍអនាគតកុមារី និងយុវតី៕