(កោះកុង)៖ លោកស្រី ហ៊ុន កែវសុគន្ធា តំណាងការិយាល័យទឹកស្អាតស្រុកស្រែអំបិល ខេត្តកោះកុង បានឱ្យដឹងថា ក្រុមហ៊ុនទឹកស្អាតកម្រិតមធ្យមនៅស្រុកស្រែអំបិលបានខិតខំពង្រីកវិសាលភាពផ្គត់ផ្គង់ ដើម្បីឱ្យប្រជាពលរដ្ឋ ក្នុងស្រុកនេះមានទឹកស្អាតប្រើប្រាស់នៅតាមភូមិ ឃុំគ្រប់លំនៅដ្ឋាន ខណៈប្រជាពលរដ្ឋក្នុងស្រុកស្រែអំបិលក៏បង្ហាញការរីកយ៉ាងខ្លាំងដែរ។

លោកស្រី ហ៊ុន កែវសុគន្ធា បានបន្តថា បច្ចុប្បន្នភាព ខាងក្រុមហ៊ុនទឹកស្អាតស្រុកបានតភ្ជាប់ចូលលំនៅដ្ឋានប្រជាពលរដ្ឋចំនួន១,២៧៦គ្រួសារ មានចំនួន២ឃុំ ស្ថិតនៅក្នុងឃុំបឹងព្រាវ ឃុំស្រែអំបិល ស្រុកស្រែអំបិលខេត្តកោះកុង។ ទាក់ទិន្ននឹងការតភ្ជាប់ទុយោទឹកស្អាតចូលលំនៅដ្ឋានខាងក្រុមហ៊ុនមិនតម្រូវឲ្យគិតតម្លៃពលកម្មទេ គ្រាន់តែតម្រូវគាត់ជាវតម្លៃកុងទ័រ និងទុយោសម្រាប់បញ្ជូលក្នុងផ្ទះតែប៉ុណ្ណោះ ហើយតម្លៃទឹកក្នុង១ម៉ែត្រគូបតម្លៃតែ២០០០រៀល។

លោកស្រីបានបញ្ជាក់ថា ការបញ្ចេញពីក្នុងអាងស្តុបទឹកជូនប្រជាពលរដ្ឋប្រើប្រាសក្នុងមានចំនួន៨០-១០០ម៉ែត្រគូប។នៅពេលខាងមុខនេះ ក្រុមហ៊ុននឹងពង្រីកវិសាលភាពនៅតាមឃុំមួយចំនួនទៀត ប្រសិនបក្រុមហ៊ុនមានលទ្ធភាពថវិកាគ្រប់គ្រាន់ ដើម្បីឲ្យប្រជាពលរដ្ឋក្នុងស្រុកស្រែអំបិលទាំងអស់មានទឹកស្អាតបានប្រើប្រាស់ទាំងអស់គ្នា។

ពលរដ្ឋនៅឃុំទាំង២ បានលើកឡើងថា ពួកគាត់មានការសប្បាយចិត្តដោយមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ហើយតម្លៃក៏សមរម្យ។ កាលមិនទាន់មានទឹកស្អាតប្រើប្រាស់ ពួកគាត់ពិបាកក្នុងការប្រើប្រាសទឹកអណ្ដូង ហើយទឹកអណ្តូងនេះទៀតសោតក៏ប្រើប្រាស់មិនគ្រប់គ្រាន់ទៀតដែរ។ ពួកគាត់បន្តថា ប្រសិនបើមានការបាក់បែកទុយោក្រុមហ៊ុន ឬខូចកុងទ័រខាងក្រុមហ៊ុនជួសជុលឲ្យដោយគិតថវិកាឡើយ។

ពលរដ្ឋនៅតាមបណ្តាឃុំផ្សេងៗទៀតបានសំណូមពរឱ្យក្រុមហ៊ុនទឹកស្អាត ជួយពន្លឿនឲ្យឃុំមិនទាន់មានទឹកស្អាតប្រើប្រាស់ ឆាប់មានទឹកប្រើប្រាស់ផង ពីព្រោះជិតដល់រដូវប្រាំងហើយទឹកអណ្តូង ឬទិញទឹកឡានប្រើប្រាស់មិនគ្រប់គ្រានឡើយ៕