(សៀមរាប)៖ ធនាគារជាតិនៃកម្ពុជា មជ្ឈមណ្ឌលស៊ាសិន និងធនាគារសម្រាប់ការទូទាត់អន្តរជាតិ (NBC-SEACEN-BIS) បានសហការគ្នារៀបចំសិក្ខាសាលាក្រោមប្រធានបទស្តីពី «ការរឹតបន្តឹងនយោបាយរូបិយវត្ថុ និងផលប៉ះពាល់ មកលើស្ថិរភាពហិរញ្ញវត្ថុ ក្នុងតំបន់អាស៊ី» លើកទី១៦ ដោយមានការចូលរួមពី សមាជិកស៊ាសិនចំនួន១៩ប្រទេស ព្រមទាំងតំណាង មកពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា។

សិក្ខាសាលាជាន់ខ្ពស់នេះរៀបចំឡើង ក្រោមការចូលរួមពីលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក្នុងនាមជាប្រធានក្រុមប្រឹក្សាទេសាភិបាល មជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលធនាគារកណ្តាលអាស៊ីអាគ្នេយ៍ (ស៊ាសិន) សម្រាប់ឆ្នាំ២០២៣ រៀបចំឡើងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅខេត្តសៀមរាប។

សិក្ខាសាលាជាន់ខ្ពស់នេះធ្វើឡើង ក្នុងមានគោលបំណងផ្តល់ជាវេទិកា សម្រាប់មន្ត្រីជាន់ខ្ពស់ថ្នាក់រៀបចំគោលនយោបាយ ដើម្បីពិភាក្សាលើប្រធានបទសំខាន់ៗក្នុងតំបន់។ សម្រាប់ឆ្នាំ២០២៣នេះ សិក្ខាសាលាបានជ្រើសរើសរើសប្រធានបទស្តីពី «ការរឹតបន្តឹងនយោបាយរូបិយវត្ថុ និងផលប៉ះពាល់មកលើស្ថិរភាពហិរញ្ញវត្ថុក្នុងតំបន់អាស៊ី» ដោយមានការចូលរួមពី សមាជិកស៊ាសិនចំនួន១៩ប្រទេស ព្រមទាំងតំណាងមកពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា។

ក្នុងនោះក៏មានការចូលរួមពីលោកបណ្ឌិត Bo Li អនុប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ លោកបណ្ឌិត Tao Zhang ប្រធានតំណាងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកអាស៊ីហ្វិក នៃធនាគារសម្រាប់ការទូទាត់អន្តរជាតិ និងវាគ្មិនកិត្តិយសមកពីសាកលវិទ្យាល័យធំៗជាច្រើនផងដែរ។

លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលបានលើកឡើងថា ពិភពលោក និងតំបន់អាស៊ីកំពុងប្រឈមនឹងហានិភ័យ និងភាពមិនប្រាកដប្រជា ដោយសារការអូសបន្លាយនៃសង្គ្រាមរុស្សី-អ៊ុយក្រែន ការកើនឡើងនៃភាពតានតឹង នៃភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាច និងការអនុវត្តនយោបាយរូបិយវត្ថុរឹតត្បិត បញ្ហាទាំងនេះអាចធ្វើឱ្យប៉ះពាល់ ដល់ការការងើបឡើងនៃសេដ្ឋកិច្ច ប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុពិភពលោក និងធ្វើឱ្យមានការកើនឡើងគម្លាតអភិវឌ្ឍន៍បែងចែក ជាចំណែកៗនៃសេដ្ឋកិច្ចពិភពលោក ដែលនឹងអាចបន្ថយល្បឿនកំណើនពាណិជ្ជកម្ម និងការវិនិយោគនោយោគ។

ដោយឡែកការបង្កើនអត្រាការប្រាក់ ដោយធនាគារកណ្តាលនៃប្រទេសធំៗ ដើម្បីប្រឆាំងនឹងអតិផរណាបានធ្វើបង្កឱ្យ ប្រទេសកំពុងលូតលាស់ងើបឡើង និងកំពុងអភិវឌ្ឍន៍ប្រឈមនឹងបញ្ហាជាច្រើនដូចជា ការថយចុះលំហូរមូលធន ការថយថ្លៃរូបិយវត្ថុប័ណ្ណ និងបានជំរុញនាំឱ្យប្រទេសទាំងនេះ ដំឡើងអត្រាការប្រាក់គោលរបស់ខ្លួន។

ក្នុងស្ថានភាពនេះប្រទេសកំពុងលូតលាស់ងើបឡើង និងកំពុងអភិវឌ្ឍន៍មិនត្រឹមតែត្រូវគ្រប់គ្រងសម្ពាធលើអតិផរណា និងអត្រាប្តូរប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបង្កើនការយកចិត្តទុកដាក់រក្សាហានិភ័យ ចំពោះស្ថិរភាពហិរញ្ញវត្ថុផងដែរ។

លោកស្រី ជា​ សិរី បានលើកឡើងពីការពង្រឹង និងការអនុវត្តគោលនយោបាយសេដ្ឋកិច្ចចំរុះចម្រុះ សមស្របសម្រាប់ឆ្លើយតប នឹងហានិភ័យសក្តានុពលដែលអាចនឹងកើតឡើង ទន្ទឹមនេះប្រទេសនីមួយៗ គួរបន្ស៊ីការបន្សីរការអនុវត្តគោលនយោបាយចម្រុះ ស្របតាមស្ថានភាពសេដ្ឋកិច្ចរៀងៗខ្លួន។ ម្យ៉ាងទៀតនយោបាយរូបិយវត្ថុ និងការរក្សាស្ថិរភាពហិរញ្ញវត្ថុ មានការប្រទាក់ក្រឡាគ្នាយ៉ាងជិតស្និទ្ធ ដូច្នេះអាជ្ញាធរគួរគិតគូល្អិតល្អិន ពីការផលប៉ះពាល់នៃការអនុវត្តនយោបាយ ដើម្បីសម្រេចបានគោលដៅរក្សាស្ថិរភាពថ្លៃ និងស្ថិរភាពហិរញ្ញវត្ថុ។

កិច្ចសហប្រតិបត្តិការតំបន់ និងពិភពលោកនឹងកាត់បន្ថយហានិភ័យ នៃការការកើនឡើងគម្លាតអភិវឌ្ឍន៍បែងចែកជាចំណែក នៃសេដ្ឋកិច្ចពិភពលោកផងដែរ ដែលនឹងគាំទ្រដល់កំណើនពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិ។

ក្នុងនោះលោកស្រី ជា សិរី បានជម្រាបជូនអង្គប្រជុំពីស្ថានភាពកំណើនសេដ្ឋកិច្ចនៅកម្ពុជា បន្ទាប់ពីវិបត្តិកូវីដ-១៩ និងការដាក់ចេញគោលនយោបាយរបស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ដើម្បីជំរុញការងើបឡើងនៃសេដ្ឋកិច្ច និងការដោះស្រាយបញ្ហាប្រឈមនានាផងដែរ៕