(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ម៉ោង ១២៖០០យប់ និង បន្តផ្សាយចាប់ពីម៉ោង ៨៖០០ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ តាមប្រព័ន្ធផ្សព្វផ្សាយចំនួន៧។

ប្រព័ន្ធផ្សព្វផ្សាយ ទាំងនោះមានដូចជា៖

⁃ ទូរទស្សន៍ជាតិកម្ពុជា (ទ.ទ.ក)

⁃ វិទ្យុជាតិកម្ពុជា (វិទ្យុ AM 918 KHz វិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz)

- ទីភ្នាក់ងារសារព័ត៌មានកម្ពុជា - AKP -

- គេហទំព័រ គជប ៖ electresult.nec.gov.kh

- កម្មវិធីទូរសព្ទដៃ (App) ៖ NEC KH និង CamNEC News

- Facebook ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee

- YouTube៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee៕