(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋមានជីវភាពខ្វះចំនួន១៣គ្រួសារ ក្នុងស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ ទទួលបានអំណោយពីសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកស្រី ជ័យ ណារី  អ៊ុំរាត្រី អនុប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត អមដំណើរដោយលោកស្រី រស់ សុផានី អភិបាលរងខេត្ត និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព អភិវឌ្ឍន៍ខេត្ត ក្រុមការងារសមាគមស្រុក ធ្វើឡើងនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។

ចំពោះអំណោយរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តជូនពលរដ្ឋទាំង១៣គ្រួសារ ស្រុកព្រះនេត្រព្រះ៥គ្រួសារ មកពីភូមិជប់វារី និងភូមិរោលជ្រូល ស្ថិតនៅក្នុងឃុំជប់វារី, ស្រុកភ្នំស្រុក ចំនួន៨គ្រួសា មកពីភូមិស្រះជីក ឃុំស្រះជីក។

មួយគ្រួសារទទួលបាន អង្ករ២០គីឡូក្រាម មីមួយកេស ទឹកសុទ្ធវីតាល់មួយកេស គ្រឿងឧបភោគបរិភោគមួយចំនួន សារុងមួយ រួមនឹងថវិកា២០ម៉ឺនរៀល។ ដោយឡែកពលរដ្ឋ៨គ្រួសារ នៅក្នុងស្រុកភ្នំស្រុក លោក ជូ បុត្រ អភិបាលស្រុកភ្នំស្រុកបានឧបត្ថម្ភថវិកា ក្នុងមួយគ្រួសារ៥ម៉ឺនរៀល។ ជាមួយគ្នានោះលោកស្រី ជ័យ ណារី ក៏បានផ្តល់សារុងជូនពលរដ្ឋ និងក្រុមការងារយុវជន សរុប៣៧នាក់ ក្នុងម្នាក់សារុងមួយផងដែរ៕