(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ អាមេរិកដាក់ទណ្ឌកម្មលើគោលដៅ នៅប្រទេសអ៉ីរ៉ង់និងចិន ពាក់ព័ន្ធកម្មវិធីយោធានិងមីស៉ីលរបស់ទីក្រុងតេហេរ៉ង់

២៖ គម្រោងផ្លូវល្បឿនលឿនភ្ជាប់ពីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ប្រវែង ៤០០គីឡូម៉ែត្រ គ្រោងចំណាយ ៤ពាន់លានដុល្លារ ឈានដល់ការចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌជាមួយក្រុមហ៊ុនសាងសង់

៣៖ រុស្ស៉ី ថាលោកខាងលិចព្យាយាមបំភាន់ការពិត ក្រោយចេញផ្សាយរបាយការណ៍ពាក់ព័ន្ធនឹងអ៊ុយក្រែន លើការផ្ទុះបំពង់ឧស្ម័ន Nord Stream

៤៖ ប្រទេសចំនួន៥ ក្លាយជាសមាជិកថ្មីរបស់ក្រុមប្រឹក្សាសន្តិសុខ UN ខណៈបេឡារុសដែសជាសម្ព័ន្ធមិត្តរុស្ស៉ី ត្រូវបានគេបដិសេធ

៥៖ សម្តេចតេជោ ហ៊ុន សែន៖ រដ្ឋាភិបាលចិន តែងគោរពការសម្រេចចិត្តរបស់កម្ពុជា លើការសាងសង់សមិទ្ធផលដែលប្រើកម្ចីចិន

៦៖ សម្តេចតេជោ ហ៊ុន សែន រំពឹងថា មេដឹកនាំអាស៊ាន នឹងគាំទ្រទស្សនៈសម្តេច ក្នុងការធ្វើឲ្យអាស៊ានមានវិស័យកីឡាដ៏ខ្លាំង និងឈានដល់ការដេញថ្លៃរៀបចំ World Cup

៧៖ សម្តេចតេជោ ហ៊ុន សែន៖ សម្តេចមានសំណាង ដែលមានរដ្ឋមន្ត្រីសេដ្ឋកិច្ច២រូបហើយ មិនមែនជារដ្ឋមន្ត្រីកញ្ជើធ្លុះ

៨៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសយកថ្ងៃទី៣០ ខែមិថុនា ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣

៩៖ សម្ដេចតេជោ ហ៊ុន សែន៖ គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ មិនបានរារាំងដល់កិច្ចអភិវឌ្ឍន៍ប្រទេសណាមួយឡើយ

១០៖ នូវែលសេឡង់ និងហ្វីជី ជិតឈានទៅសម្រេចបាន កិច្ចព្រៀមព្រៀងការពារជាតិ

១១៖ សម្ដេចតេជោ ហ៊ុន សែន៖ រដ្ឋចំណាយថវិកាជាង២៣០លានដុល្លារសាងសង់ស្ពានឆ្លងទន្លេមេគង្គក្រោម ភ្ជាប់ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត, ពលរដ្ឋមិនបាច់បង់ថ្លៃឆ្លងស្ពានឡើយ

១២៖ ស្ថានទូតអ៉ីរ៉ង់ ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បើកទ្វារឡើងវិញជាលើកដំបូង ក្នុងពេល ៧ឆ្នាំ

១៣៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៉ី អះអាងថាទប់ស្កាត់ប្រតិបត្តិការវាយបករបស់ អ៊ុយក្រែន ដោយជោគជ័យ

១៤៖ លោក Blinken សម្លឹងឃើញដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន សាជាថ្មី ខណៈភាពតានតឹងថមថយកម្ដៅបន្តិច

១៥៖ មនុស្សរាប់ម៉ឺននាក់ ស្ថិតក្រោមហានិភ័យនៃទឹកជំនន់ ក្រោយផ្ទុះទំនប់វារីអគ្គិសនី នៅភាគខាងត្បូងអ៊ុយក្រែន

១៦៖ សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យវៀតណាមចាប់ សម រង្ស៉ី ប្រគល់មកឱ្យកម្ពុជា ប្រសិនបើទណ្ឌិតនេះបន្លំជាអ្នកទេសចរបារាំង ទៅវៀតណាម

១៧៖ លោក ប្រាយុទ្ធ សារភាពថាពេលវេលាធ្វើជានាយករដ្ឋមន្ត្រីរបស់លោក ដល់ទីបញ្ចប់

១៨៖ ទីភ្នាក់ងារ IAEA៖ គ្មានហានិភ័យសុវត្ថិភាពភ្លាមៗនៅរោងចក្រនុយក្លេអ៊ែរ Zaporizhzhia បន្ទាប់ពីទំនប់វារីអគ្គិសនីដែលផ្គត់ផ្គង់ទឹកត្រជាក់ឱ្យរោងចក្រនេះ រងការខូចខាតនោះទេ

១៩៖ វិភាគអន្តរជាតិ៖ ហេតុអ្វីលោក ពូទីន ត្រូវការថៅកែទាហានស៊ីឈ្នួលរុស្ស៉ី?

- ព័ត៌មាន Fresh News Plus

១៖ ផ្លូវការហើយ! ភាពយន្ត «Captain America» វគ្គថ្មីបានប្តូរចំណងជើងទៅជា «Captain America: Brave New World» ត្រៀមបញ្ចាំងឆ្នាំក្រោយ

២៖ Apple ទិញយកក្រុមហ៊ុន AR Startup ដ៏ធំបំផុតរបស់អាមេរិក


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ

http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)