(ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ លោកស្រី ម៉ាន ចិន្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានដឹកនាំមន្រ្តីរាជការ ក្រសួងកិច្ចការនារី ចំនួន១១០នាក់ ស្រី៨៩នាក់ ចុះទស្សនកិច្ចសិក្សានៅសារៈមន្ទីរឦសានវរ្ម័ន ដើម្បីស្វែងយល់ពីប្រវត្តិសាស្រ្ត និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

នៅក្នុងដំណើរទស្សនកិច្ចនេះ ប្រតិភូក្រសួងកិច្ចការនារី បានរៀនសូត្រ និងស្វែងយល់ពីដំណើរនៃការកកើត និងវិវត្តន៍ នៃរូបិយវត្ថុ និងសេដ្ឋកិច្ច របស់កម្ពុជាចាប់តាំងពីសម័យ ហ្វូណន ចេនឡា អង្គរ រហូតដល់បច្ចុប្បន្ន៕