(កណ្ដាល)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានសេចក្ដីជូនដំណឹងដល់សាធារណពីការបិទចរាចរណ៍សម្រាប់រថយន្តធន់ធ្ងន់លើកំណាត់ផ្លូវជាតិលេខ១ ចាប់ពីចំណូចផ្លូវបំបែក ផ្លូវលេខ២១បេ រាជធានីភ្នំពេញ ដល់គីឡូម៉ែត្រ៣០+១៤០ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ចាប់ពីម៉ោង១រំលងអធ្រាត្រ រហូតដល់ម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។

នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់មន្ទីរសាធារណការ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ។

សេចក្ដីជូនដំណឹងនេះបញ្ជាក់ថា ការបិទចរាចរណ៍នេះ ដើម្បីរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញក្រុងបាវិតប្រវែង ១៣៥,១០ គីឡូម៉ែត្រ និងស្ពាន-ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៣,៧ គីឡូម៉ែត្រ។

សូមអានសេចក្ដីជូនដំណឹងរបស់មន្ទីរដូចខាងក្រោម៖