(ភ្នំពេញ)៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា អ្នកនាំពាក្យព្រឹទ្ធសភា និងជាតំណាងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា និងលោកជំទាវ នារសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣

បានអញ្ជើញប្រគល់អំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ ជូនដល់ក្រសួងមហាផ្ទៃ តាមរយៈឧត្តមសេនីយ៍ឯក គង់ ចាន់តារា អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុនៃក្រសួងមហាផ្ទៃ។

ពិធីនេះដោយមានការអញ្ជើញចូលរួមពី លោក ណាង មុនឹន្ទ នាយករងឧទ្ទកាល័យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក សុខ សំណាង និងលោក ជា សុវណ្ណ អ្នកសម្របសម្រួលគម្រោងជំនួយមនុស្សធម៌ និងជាជំនួយការសម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភាផងដែរ។

អំណោយដ៏ថ្លៃថ្លារបស់ សម្តេចប្រធានព្រឹទ្ធសភានិងលោកជំទាវ ដែលប្រគល់ជូនក្រសួងមហាផ្ទៃនាពេលនោះ រួមមាន៖ ឱសថនិងបរិក្ខាពេទ្យ សម្ភារប្រើប្រាស់ប្រចាំថ្ងៃ សម្ភារក្មេងលេង និងសៀវភៅសរសេរមួយចំនួន ដែលស្មើនឹងទឹកប្រាក់ ៥០៥,៩០៤ដុល្លារសហរដ្ឋអាមេ រិក។

ក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង បានបញ្ជាក់ថា អំណោយមនុស្សធម៌របស់សម្តេចវិបុលសេ នាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ គឺជាការចូលរួមចំណែកលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ និងការងារ សុខាភិបាល របស់អាជ្ញាធរ មូលដ្ឋានឱ្យកាន់តែប្រសើរឡើង។

លោកបានមានប្រសាសន៍បន្ថែមទៀតថា សម្តេចប្រធានព្រឹទ្ធសភានិងលោកជំទាវ តែងបានយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខ និង ការលំបាក ជាពិសេសបញ្ហាសុខសភាពរបស់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ព្រោះថា សុខ ភាពគឺជាវត្ថុដ៏មានតម្លៃបំផុត ដែលមិនអាចខ្វះបាន ហើយសុខភាព គឺជាកត្តាចម្បងសម្រាប់លើកកម្ពស់ជីវភាពគ្រួសារ។

ក្រោមការដឹកនាំ និងណែនាំរបស់ សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា អំណោយមនុស្សធម៌ខាងលើ បានផ្តល់ជូនដល់រដ្ឋបាលខេត្តកំពង់ស្ពឺ, ខេត្តពោធិ៍សាត់, ខេត្តបន្ទាយមានជ័យ ,ខេត្តសៀមរាប, ខេត្តកណ្តាល , ខេត្តព្រៃវែង ,  ខេត្តស្វាយរៀង, មន្ទីរពេទ្យកាល់ម៉ែត , មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត,មន្ទីរពេទ្យគន្ធបុប្ផា, មន្ទីរពេទ្យកុមារអង្គរ...និងធ្វើជាជំហានដល់បណ្តាខេត្តផ្សេងៗទៀត។

លោក ម៉ម ប៊ុននាង បានបញ្ជាក់បន្ថែមថា អំណោយដ៏ថ្លៃថ្លារបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ បានមកពីការរួមចំណែករបស់ មូលនិធិចែករំលែកសង្រ្គោះជីវិតសាកលនៃសាធា រ ណ-រដ្ឋកូរ៉េ (GLOBAL LIFE SHARING) តាមការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពរបស់ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងក្រុមការងារសម្រប សម្រួល ដឹកនាំដោយលោក សុខ សំណាង , លោក ជា សុវណ្ណ , លោក ហួត វុត្ថា អ្នកសម្របសម្រួលគម្រោងជំនួយមនុស្សធម៌ និងជាជំនួយការសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។

មូលនិធិចែករំលែកសង្រ្គោះជីវិតសាកលនៃសាធារណរដ្ឋកូរ៉េ គឺជាដៃគូសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបានផ្តល់ជាជំនួយមនុស្សធម៌យ៉ាងច្រើនជូនដល់ព្រឹទ្ធសភាកម្ពុជា ក្នុង គោលបំណេងជួយលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា ឱ្យកាន់តែប្រសើរឡើង។ 

ឧត្តមសេនីយ៍ឯក គង់ ចាន់តារា អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុនៃក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងលោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា ជាពិសេសមូលនិធិចែករំលែកសង្រ្គោះជីវិតសាកលនៃសាធារណរដ្ឋកូរ៉េ ដែលតែងតែបានចូលរួមជាមួយរាជរដ្ឋា-ភិបាល ពិសេសក្រសួងមហាផ្ទៃ ក្នុងការដោះស្រាយរាល់ការ លំបាករបស់ បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរ នៅតាមបណ្តារាជធានី-ខេត្ត ទូទាំងប្រទេសនាពេលកន្លងមក៕