(ភ្នំពេញ)៖ នៅក្នុងកម្មវិធី Fresh Talk នាចុងសប្តាហ៍មុននេះ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអះអាងថា ដំណើរការប្រជាធិបតេយ្យ សេរីពហុបក្ស នៅកម្ពុជា នៅតែដំណើរការទៅមុខជានិច្ច ទោះបីជាគណបក្សភ្លើងទៀន មិនបានចូលរួមប្រកួតប្រជែង ដោយសារកំហុសរបស់ខ្លួនក៏ដោយ ខណ់ៈមាន១៨ គណបក្សផ្សេងទៀត ដែលចូលរួមប្រកួតប្រជែង។

អ្នកនាំពាក្យក្រសួងយុត្តិធន៌ បាបអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ឱ្យប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនត្រឹមត្រូវទៅតាមផ្លូវច្បាប់ ពិសេសការចូលរួមបោះឆ្នោត នៅខែកក្កដា ខាងមុខនេះ។ លោកបានអំពាវនាវដល់អ្នកគាំទ្រក្រុមប្រឆាំង ប្រយ័ត្នប្រយែង កុំជឿតាមការញុះញង់ណាមួយរបស់មេដឹកនាំក្រុមប្រឆាំង ឬមេដឹកនាំក្រុមឧទ្ទាម ដែលអាចឱ្យខ្លួនឯងប្រឈមនឹងផ្លូវច្បាប់។

សូមស្ដាប់ការលើកឡើងរបស់ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ដូចតទៅ៖