(ពោធិ៍សាត់)៖ លោក អ៊ុង រដ្ឋា អភិបាលរងនៃគណៈអភិបាលស្រុកវាលវែង បានទទួលមរណភាព នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០១៖៤០នាទីរសៀល ក្នុងជន្មាយុ៥៨ឆ្នាំ ដោយរោគាពាធ (ជំងឺគាំងបេះដូង)។

សពលោក អ៊ុង រដ្ឋា ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណី និងសាសនា នៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ចាប់ពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣តទៅ៕