(ភ្នំពេញ)៖ ក្នុងនាមប្រធានគណៈកម្មការស្រ្តី និងកីឡា អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅថ្ងៃទី០៤ ខែមិថុនា ម្សិលមិញ លោកស្រីបណ្ឌិត កុយ ពិសី បានចូលរួមអបអរសាទរ និងលើកទឹកចិត្តដល់កីឡាការិនី វិត ចន្ថា ដែលទទួលបានមេដាយមាសវិញ្ញាសាលោតចម្ងាយ។

លោកស្រីបណ្ឌិត កុយ ពិសី បានសម្តែងការកោតសរសើរ និងអរគុណដល់កីឡាការិនី វិត ចន្ថា ដែលបានខិតខំប្រឹងប្រែងរហូតយកបានមេដាយមាសជូនជាតិមាតុភូមិ។ លោកស្រី ក៏បានសម្តែងភាពរីករាយ ដែលឃើញវិស័យកីឡាកម្ពុជាមានការរីកចម្រើន ជាពិសេសការចូលរួមរបស់ស្ត្រីក្នុងវិស័យកីឡា។

កីឡាការិនីកម្ពុជា វុីត ចន្ថា បានឈ្នះមេដាយមាសជាថ្មីម្តងទៀត ក្នុងវិញ្ញាសាលោតចម្ងាយ ដោយលោតបានចម្ងាយ ៣,៩៩៩ម៉ែត្រ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅពហុកីឡាដ្ឋានជាតិមរតកតរជោ នាថ្ងៃទី០៤ មិថុនា ឆ្នាំ២០២៣។

កីឡាការិនី វិត ចន្ថា ក៏ធ្លាប់ទទួលបានមេដាយមាស លើវិញ្ញាសាលោតចម្ងាយ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២៕