(ភ្នំពេញ)៖ នៅក្នុងសង្គមមនុស្សលើភពផែនដីនេះ តំាងពីបុរាណរៀងមក បើពោលអំពីលេខ គេចាត់ទុកជាអំណាចវិញ្ញាណវេទមន្តមួយ ផ្ដល់នូវសិរីសួស្ដីលើការរៀបចំសិល្ប: សាសនា ស្ថាបត្យកម្មទីក្រុង និងជីវិតរស់នៅរបស់មនុស្សប្រកបដោយភាពសុខដុមរមនា ។

តើលេខ១៨ ស្ថិតក្នុងប្រព័ន្ធវិញ្ញាណរបស់ព្រះ ឬអ្វី?

អ្នកជំនាញអារ្យធម៌ខ្មែរលោក រ័ត្ន សណ្ដាប់ បានថ្លែងថា បើពោលអំពីប្រព័ន្ធជំនឿនៃលេខ គឺគ្រប់ជាតិសាសន៍ទាំងអស់ មិនថា ខ្មែរយើង ឬជាតិសាសន៍នានាលើពិភពលោកទេ តែងមានក្បួនតម្រាលេខ ទៅតាមជំនឿសាសនា វប្បធម៌ ប្រពៃណីរៀងៗខ្លួន ដើម្បីនាំនូវសិរីសួស្ដីដល់សង្គម។ ក្នុងនោះលេខ១៨ ស្ថិតក្នុងប្រព័ន្ធជំនឿសាសនា វប្បធម៌ ប្រពៃណីជាច្រើនជុំវិញពិភពលោក។

ព្រោះបើពោលលេខ១៨នេះ ស្ថិតក្នុងប្រព័ន្ធជំនឿខ្មែរ និងប្រព័ន្ធជំនឿជាតិសាសន៍នានានោះ មានដូចតទៅ៖ 

១៖ «លេខ១៨» ក្នុងប្រព័ន្ធជំនឿព្រះពុទ្ធ

នៅក្នុងព្រះពុទ្ធសាសនា លេខ១៨ គឺជាអំណាចថាមពលនៃវិញ្ញាណរបស់ព្រះពុទ្ធ ដែលតំណាងឲ្យព្រះអរហន្ដទាំង១៨ (សាវ័ករបស់ព្រះពុទ្ធ) គឺការត្រាស់ដឹងរបស់ព្រះពុទ្ធ។​ ព្រោះព្រះអរហន្ដទាំង១៨នោះគឺ៖ ធម្មសមោធានរឿងទាំង៨ និងទសបារមីទាំង១០ គឺ១៨ ។

អ៊ីចឹងហើយ លេខ១៨ បានមកពីការរួមបញ្ចូលគ្នារបស់ ធម្មសមោធានទាំង៨ និងទសបារមីទាំង១០ គឹ១៨ ហៅថា" ព្រះអរហន្ដទាំង១៨" គឺជាការត្រាស់ដឹងរបស់ព្រះពុទ្ធ ។

២៖ «លេខ១០៨» ក្នុងប្រព័ន្ធជំនឿព្រហ្មញ្ញសាសនា

នៅក្នុងលោកធាតុវិទ្យារបស់ព្រហ្មញ្ញសាសនាលេខ១០៨ គឺជាលេខរបស់មហារាជហើយត្រូវបានចម្លងយកមកកសាងរាជធានីយសោធរបុរៈដែលមានភ្នំបាខែងជាចំណុចកណ្តាល។ តួប៉មទាំងអស់របស់ប្រាសាទភ្នំបាខែងគឺមានសរុប១០៨ ឧទ្ទិសទៅដល់ព្រះសិវៈ ឬព្រះឥសូរ ព្រោះនៅក្នុងពិធីកម្មព្រហ្មញ្ញសាសនា ដូចជាការសូត្រគាថាជាដើម គឺត្រូវសូត្រឲ្យគ្រប់១០៨ចប់ដើម្បីសម្រេចបានដល់កំពូល។
ដូច្នេះហើយលេខ ១៨ និង ១០៨ នេះគឺមានន័យជាលេខពិសិដ្ឋដូចគ្នា។

៣៖ «លេខ១០៨» ក្នុងប្រព័ន្ធជំនឿព្រះពុទ្ឌសាសនាមហាយាន

នៅក្នុងពុទ្ឌសាសនាទាំងមហាយាន និងហិនយានលេខ១០៨ ជាលេខពិសិដ្ឋខ្សែអង្កាំសូត្រធម៌របស់ព្រះសង្ឃគឺមាន១០៨ ហើយការថ្វាយបង្គំរបស់ព្រះសង្ឃក្នុងមហាយានពិសេសនៅចិន កូរ៉េ ជប៉ុន គឺធ្វើឡើង១០៨ដងពេលថ្វាយបង្គំធំម្តងៗ។ នៅក្នុងពុទ្ធសាសនាហិនយាន ពុទ្ធបាតដែលយើងប្រណិប័តន៍រាល់ថ្ងៃគឺមានប្រឡោះចំនួន១០៨ ដែលគេហៅថាមង្គលទាំង១០៨។

៤៖ «លេខ១៨» ក្នុងប្រព័ន្ធជំនឿរបស់ជនជាតិយូដា

សារៈសំខាន់ខាងវិញ្ញាណនៃលេខ១៨ គឺ១+៨ គឺ៩ ដែលត្រូវបានគេចាត់ទុកថាជាលេខខាងវិញ្ញាណដ៏មានឥទ្ធិពល។ តំណាងឲ្យការត្រាស់ដឹងខាងវិញ្ញាណ ប្រាជ្ញាខាងក្នុង និងការបញ្ចប់នៃវដ្តមួយ គឺជានិមិត្តរូបនៃសំណាងល្អ ពរជ័យ និងអាយុយឺនយូរ។

៥៖ «លេខ១៨»ក្នុង ប្រព័ន្ធជំនឿចិន

នៅក្នុងប្រទេសចិន លេខ១៨ត្រូវបានចាត់ទុកថាជាលេខសំណាងបំផុត ព្រោះវាស្តាប់ទៅដូចជាពាក្យ «សំណាង» នៅក្នុងភាសាចិនកុកងឺ។ នេះទំនងជាដោយសារតែលេខ ១ តំណាងឲ្យការចាប់ផ្តើមថ្មី ហើយ ៨ ដូចគ្នាបេះបិទនឹងពាក្យ «គ្រឿងអលង្ការ» ដុះលូតលាស់គ្មានទីបញ្ចប់។នៅពេលដែលលេខទាំងពីរនេះបញ្ចូលគ្នា វាជានិមិត្តរូបនៃសក្តានុពលគ្មានដែនកំណត់សម្រាប់ភាពជោគជ័យ គឺជាផ្កាយសំណាង គ្រប់គ្រងលើផែនដី។

បើ១៨,១+៨ គឺ៩ ជនជាតិចិនកាតំាងជឿថា លេខវេទមន្ត ៩ មានន័យថាការបំពេញពេញលេញ ភាពសុខដុមនៃឋានសួគ៌ លើផែនដី។

៦៖ «លេខ១៨» ក្នុងប្រព័ន្ធជំនឿលោកខាងលិច

នៅក្នុងវប្បធម៌លោកខាងលិចលេខ ១៨ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពជោគជ័យ។

៧៖ «លេខ១៨» ក្នុងប្រព័ន្ធជំនឿសមាធិ

ក្នុងសមាធិវិធីកែឧបកិលេសទាំង១៨ ជាពន្លឺភ្លឺចាំងនៅពីមុខអ្នក នៅពេលអ្នកដកដង្ហើមយ៉ាងជ្រៅ ហើយសម្រាកចូលទៅក្នុងស្ថានភាពនៃសុភមង្គលល្អទាំងអស់ដែលនឹងចូលមកក្នុងជីវិតរបស់អ្នក។

៨៖ «លេខ១៨» ក្នុងអត្ថន័យសេចក្ដីសេ្នហា

ក្នុងសេចក្ដីស្នេហាវិញ លេខ ១៨ ជាលេខវិញ្ញាណនៃជីវិតស្នេហា ជានិមិត្តរូបនៃការមកដល់នៃអាយុ និងការចាប់ផ្ដើមនៃភាពពេញវ័យរក​គូ ប្ដេជ្ញាចិត្ដនិងសេចក្ដីស្រឡាញ់ដ៏អស់កាលកល្ប ។

៩៖ លេខ១៨ ក្នុងអត្ថន័យការជជែកគ្នា

នៅពេលអ្នកកំពុងជជែកជាមួយនរណាម្នាក់តាមអ៊ីនធឺណិត មានអក្សរកាត់ជាច្រើនដែលត្រូវបានប្រើ។ មួយក្នុងចំណោមទូទៅបំផុតគឺ ១៨ ។ អក្សរកាត់នេះគឺពិតជាសាមញ្ញណាស់ក្នុងការយល់មានន័យថា «ខ្ញុំជាមនុស្សពេញវ័យ» ។

ជាសរុបលោក រ័ត្ន សណ្ដាប់ បញ្ជាក់ថាស្ថិតប្រព័ន្ធជំនឿនៃលេខនេះចំពោះគណបក្សប្រជាជនកម្ពុជា ដែលចាប់ចំលេខរៀងបោះឆ្នោតលេខ ១៨នេះ បើពោលក្នុងប្រព័ន្ធជំនឿខ្មែរ និងប្រព័ន្ធជំនឿជាតិសាសន៍នានាលើពិភពលោក គឺជាលេខដ៏ពិសិដ្ឋនៃនិមិត្តរូប​កម្លាំង ថាមពល អំណាច និងដុះលូតលាស់សម្បូរ​បែបគ្រប់ទិសទី ។ មួយវិញទៀតប្រសិនបើលេខលើសពីខ្ទង់ទៅបើគេបូកបាន៩គ្រាប់នោះ គឺជាលេខនាំលាភសំណាងដូចជា ១៨, ១+៨ លេខ៩ និងលេខ១០៨ ជាលេខវិញ្ញាណសាសនា វប្បធម៌ ប្រពៃណីរបស់ជាតិសាសន៍នីមួយៗ ពីព្រោះលេខ៩ ជាតំណាងឲ្យព្រះមហាក្សត្រដែលប្រៀបបាននឹងអវតាររបស់អាទិទេពមកគ្រប់គ្រងលោក អ្វីដែលបង្ហាញជាក់ស្តែងនោះ គឺស្វេតច្ឆត្រនៃរាជបល្ល័ង្គព្រះមហាក្សត្រគឺមាន៩ជាន់។

ដូច្នេះលេខ១៨ ជាអំណាចថាមពលនៃវិញ្ញាណរបស់ព្រះពុទ្ធក្នុងការត្រាស់ដឹងជាព្រះបរមគ្រូនៃយើងអ៊ីចឹងហើយ បានជាមានបក្សខ្លះមានបំណងមិនល្អចង់បំផ្លាញជាតិ ត្រូវបណ្ដាសាវិញ្ញាណព្រះបរមគ្រូនៃយើងមុនការបោះឆ្នោត៕