(បាត់ដំបង)៖ ក្រោយចំណាយពេលវេលារយ:ពេល៨ថ្ងៃ ប្រឡាយបីខ្សែ មានប្រវែងជាង១ពាន់ម៉ែត្រ នៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវបានកកាយស្តារ ស្ថាបនាឡើងវិញ កាលពីថ្ងៃ២៧ ខែឧសភា ឆ្នាំ២០២៣បញ្ចប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣។

ក្រោយទទួលបានការចង្អុលដឹកនាំ និងគាំទ្រពីលោក ឡេង ប៉េងឡុង និងលោក មាស វិរិទ្ធ ក្រុមការងារដឹកនាំដោយលោក លឹម តុងហួត អនុប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានក្រុងបាត់ដំបង បានចុះកកាយ ស្តារប្រឡាយបីខ្សែជាប្រព័ន្ធបង្ហូរទឹកចេញពី ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ទទួលបានការថ្លែងអំណរគុណ និងផ្តល់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ។

ក្រុមការងារនោះមាន ថ្នាក់ជាតិមានលោក លឹម ឆាង លោកចែម សាកល លោក គឹម សុមន: និងថ្នាក់មូលដ្ឋានមានលោកចៅសង្កាត់ មេភូមិ និងអ្នកពាក់ព័ន្ធនៃភូមិវត្តគរ។

លោក លឹម តុងហួត បានប្រាប់បន្ថែមថា លោក ឡេង ប៉េងឡុង និងលោក មាស វិរិទ្ធ អនុប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានក្រុងបាត់ដំបង ប្រធាន អនុប្រធានក្រុមការងារសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការគាំទ្រពីគ្រប់អ្នកពាក់ព័ន្ធពីថ្នាក់ក្រុង ខេត្ត ពិសេសឯកឧត្តម សុខ លូ អភិបាល ប្រធានគណបក្សប្រជាជនខេត្តបាត់ដំបង តែងបន្តដោះស្រាយរាល់សំណើ សំណូមពរសំដៅចូលរួមអភិវឌ្ឍ មនុស្ស ផ្លូវ ទឹក ភ្លើង ផ្តល់ភាពសុខសាន្តជូនប្រជាពលរដ្ឋ៕