(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមជាប្រវត្តិសាស្ត្រដើម្បីការពារសិទ្ធិ និង ការពារកុមារក្នុងសំណុំរឿងប្រឆាំងនឹងលោក សុធា អរុណ អតីតនាយកប្រតិបត្តិអង្កការ សុវណ្ណកុមារ និង បក្ខពួកគឺលោក ហ៊ុន ចិន្តា អ្នកស្រី ថៃ ស៊ីនួន និងអ្នកស្រី អឺង វាសនា និមល។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញ Fresh News ទទួលបាន នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣។

លោក សុធា អរុណ ត្រូវបានតុលាការកាត់ទោសពីបទ រំលោភសេពសន្ថវៈលើកុមារពីររូប បទឆបោក បទហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ និងបង្អត់អាហារ ឬគ្មានការថែទាំចំពោះអនីតិជនអាយុតិច ជាង១៥ឆ្នាំ។ លោក សុធា អរុណ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាការសរុប ២២ឆ្នាំ។

សាលក្រមនៃបទរំលោភសេពសន្ថវៈ និងបទហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរង គ្រោះ ត្រូវបានប្រកាសនៅតុលាការនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ និងសាលក្រមនៃបទឆបោក ត្រូវបាន ប្រកាសនៅតុលាការនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។

តុលាការបានចេញសាលក្រមជាលាយលក្ខណ៍អក្សរ ក្នុងពេលថ្មីៗនេះ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន៖