(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរាត្រីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានប្រកាសបើកការប្រកួតកីឡាជនមាន ពិការភាពអាស៊ានប៉ារ៉ាហ្គេម (PARA Game) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាផ្លូវការ។

ជាមួយនឹងការប្រកាសបើកកីឡានេះ សម្តេចតេជោ ហ៊ុន សែន ក៏បង្ហាញក្តីសង្ឃឹមថា នៅថ្ងៃខាងមុខ អាស៊ាននឹងអាចដេញថ្លៃធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតកីឡាអូឡាំពិក ឬបាល់ទាត់ពិភពលោក។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីភាពជោគជ័យដែលកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតស៊ីហ្គេមថ្មីៗនេះ ហើយបញ្ជាក់ថា ជោគជ័យនេះ ស្តែងឱ្យឃើញពីសាមគ្គីភាពអាស៊ាន និងការលើកកម្ពស់វិស័យកីឡាផងដែរ។

ជាមួយនឹងការប្រកាសបើកកីឡាជនមានពិការភាពអាស៊ានប៉ារ៉ាហ្គេម (PARA Game) សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យជនរួមជាតិ ចូលរួមលើកកម្ពស់ជនមានពិការភាព និងគាំទ្រអត្តពលិកជនពិការ ដែលចូលរួមប្រកួតនៅកម្ពុជានាពេលនេះផងដែរ៕

ខាងក្រោមនេះជាវីដេអូថ្លែងសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ៖