(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត ព្រុំ ឆោមសាយឿន ទីប្រឹក្សាក្រសួងសុខាភិបាលបានផ្ញើលិខិតថ្លែងអំណរគុណប្រគេនសម្តេច ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូន ញាតិមិត្តទាំងអស់ដែលបានមកចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទាន និងពិធីឈាបនកិច្ចសពលោកវេជ្ជបណ្ឌិត ទិត វុទ្ធី អនុប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ដែលបានទទួលមរណភាពកាលពីថ្ងៃចន្ទ ១០កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៥៥ឆ្នាំ ដោយរោគាពាធ។

ក្នុងលិខិតថ្លែងអំណរគុណ លោកស្រីវេជ្ជបណ្ឌិត ព្រុំ ឆោមសាយឿន និងក្រុមញាតិគ្រួសារបានចាត់ទុកការចូលរួមដោយសទ្ធាជ្រះថ្លាក្នុងពិធីបុណ្យសពនេះ ជាកាយវិការពោរពេញដោយសមានចិត្តគោរពស្រលាញ់រាប់អានប្រកបដោយទឹកចិត្តអាណិតអាសូរជួយរំលែកទុក្ខដល់ក្រុមញាតិគ្រួសារសពក្នុងគ្រាដ៏លំបាកនេះ៕