(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣៤ករណី ក្នុងនោះ ករណីប្រើប្រាស់១២ករណី, ជួញដូរ១៩ករណី និងដឹកជញ្ជូនរក្សាទុក៣ករណី ដោយឃាត់ខ្លួនជនសង្ស័យ៩៨នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៣,០៧៧ករណី ឃាត់មនុស្ស៧,៣៥៣នាក់ (ស្រី៤៥៥នាក់)៕