(ភ្នំពេញ)៖ លោក ហង្ស សាមឿន អនុប្រធានទី២ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ និងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជួបពិភាក្សាជាមួយលោក យ៉ាន យន់ ជាអគ្គនាយករង នាយកដ្ឋានគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិ នៃក្រសួងគ្រប់គ្រងគ្រោះអាសន្ន សាធារណរដ្ឋប្រជាមានិតចិន នៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

ជំនួបនេះក៏បានការអញ្ជើញចូលរួមពីសំណាក់អគ្គលេខាធិការ អគ្គលេខាធិការរង និងមន្រ្តីបច្ចេកទេសនៃ (គ.ជ.គ.ម) នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣នេះ ខណៈដែលភាគីចិនបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ បន្តនៅកម្ពុជា ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងជំនួបនោះលោក ហង្ស សាមឿន ក្នុងនាមលោកកិតិ្តសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះប្រតិភូក្រសួងគ្រប់គ្រងគ្រោះអាសន្ន នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នទាំងពីរ កម្ពុជា និងចិន ជាពិសេសការសម្រេចបាននូវការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU) នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១កន្លងទៅ។

នៅក្នុងការផ្លាស់ប្តូរទស្សនៈ ដោយឈរលើស្មារតី មិត្តភាពជាប្រពៃណីមិត្តដែកថែប និងទំនាក់ទំនងយូរអង្វែង, លោក ហង្ស សាមឿន បានស្នើដល់ភាគីគណៈប្រតិភូក្រសួងគ្រប់គ្រងអាសន្នចិន ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅដោយធ្វើការងាររួមគ្នាដ៏ទូលំទូលាយលើការងារកាត់បន្ថយហានិភ័យនៃការគ្រប់គ្រងគ្រោះអាសន្នក្នុងការពង្រឹង និងពង្រីកលើការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការឆ្លើយតបសង្គ្រោះបន្ទាន់តាមរយៈការបង្កើតក្រុមការងារបច្ចេកទេសចិន-កម្ពុជា ដើម្បីអនុវត្តសកម្មភាពនានា ស្ថិតអនុស្សរណៈនៃការយោគយល់រវាងកម្ពុជា និងចិន ដែលមានស្រាប់ឱ្យបានគ្រប់ជ្រុងជ្រោយរវាងភាគី (គ.ជ.គ.ម) មានដូចមានខាងក្រោម៖

*ទី១៖ ការផ្លាស់ប្តូរទស្សនកិច្ចរៀបចំឱ្យមានដំណើរទស្សនកិច្ចផ្លូវការ និងផ្លាស់ប្ដូរបទពិសោធន៍ សម្រាប់កម្រិតថ្នាក់ដឹកនាំ និងអ្នកបច្ចេកទេសទៅកាន់ក្រសួង ស្ថាប័នគ្រប់គ្រងគ្រោះអាសន្ននៃសាធារណរដ្ឋប្រជាមានិតចិន។

*ទី២៖ ការកសាងសមត្ថភាព (ផ្នែកទន់) ការបណ្ដុះបណ្តាល និងកសាងសមត្ថភាពមន្ត្រីលើការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការឆ្លើយតបសង្គ្រោះគ្រោះអាសន្នប្រកបដោយប្រសិទ្ធភាព។

*ទី៣៖ ការកសាងស្ថាប័ន (ផ្នែករឹង) ការបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការគ្រោះអាសន្ន (EDC) នឹងបំពាក់សម្ភារៈ នៅ គ.ដ.គ.ឃ កម្ពុជា, ការបង្កើតឃ្លាំងស្ដុកជំនួយសង្គ្រោះព្រោះគ្រោះមហន្តរាយស្ដង់ដារជាតិកម្ពុជា ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រោះមហន្តរាយនៅកម្ពុជា, ការបំពាក់មធ្យោបាយ និងសម្ភារៈដល់ក្នុងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយកម្ពុជា។

គូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺសំដៅរឹតចំណងមិត្តភាព និងបង្កើនកម្រិតនៃកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធនឹងស៊ីជម្រៅរវាងស្ថាប័នទាំងពីរ កម្ពុជា-ចិនទាំងថ្នាក់ និងកម្រិតបច្ចេកទេស។ ដឹកនាំវឌ្ឍនភាពនៃការគ្រប់គ្រងគ្រោះអាសន្ន ជាពិសេសប្រព័ន្ធច្បាប់គ្រប់គ្រងគ្រោះអាសន្ន នៃសាធារណរដ្ឋប្រជាមានិតចិន។

ដំណើរការមជ្ឈមណ្ឌលអាស៊ាន-ចិន សម្រាប់កិច្ចប្រតិបត្តិការខ្ពស់គ្រងគ្រោះអាសន្ន ផែនការអនុវត្តគម្រោងទីក្រុងមិត្តភាពចិន-កម្ពុជា និងការអភិវឌ្ឍរួមគ្នានូវកូនសៀវភៅស្តីពី ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយសម្រាប់កុមារ និងយុវជននៅកម្ពុជា៕