(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងការបរទេសម៉ាឡេស៊ីប្រកាសថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា មិនបានដឹងការមកដល់របស់ សម រង្ស៉ី នោះទេ ហើយក៏មិនមានកម្មវិធីណាមួយ ជាមួយមេដឹកនាំប្រឆាំងកម្ពុជារូបនោះឡើយ, សម រង្ស៉ី ត្រូវបានចាកចេញពីម៉ាឡេស៊ីនៅព្រឹកថ្ងៃទី៣១ ឧសភា

២៖ អគ្គលេខាធិការ NATO គ្រោងទៅបំពេញទស្សនកិច្ចនៅតួកគីក្នុងពេលឆាប់ៗ ដើម្បីជំរុញការផ្តល់សច្ចាប័នសមាជិកភាពរបស់ស៊ុយអែត

៣៖ សម្តេចតេជោ ហ៊ុន សែន ទម្លាយការពិតប្រាប់មេដឹកនាំក្រុមប្រឆាំង៖ «មនុស្សបង្កប់ក្បែរ ហ៊ុន សែន ដែលតែងតែបញ្ជូនព័ត៌មានសំងាត់ ទៅមេដឹកនាំក្រុមប្រឆាំងនោះគឺជា ហ៊ុន សែន តែម្តង»

៤៖ នាយករដ្ឋមន្រ្តីសិង្ហបុរី ធ្វើតេស្តវិជ្ជមានកូវីដ១៩ ជាថ្មីម្តងទៀត ១ថ្ងៃក្រោយលទ្ធផលធ្វើតេស្តអវិជ្ជមាន

៥៖ កម្ពុជា ទទួលបានការអនុញ្ញាត ឲ្យនាំចេញផលិតផលជលផលពីធម្មជាតិចំនួន ១១ប្រភេទ ទៅកាន់ទីផ្សារប្រទេសចិន

៦៖ កូរ៉េខាងត្បូងនឹងធ្វើកំណែទម្រង់ប្រព័ន្ធប្រកាសអាសន្ន ក្រោយកើតមានភាពច្របូកច្របល់ កំលុងការបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើង

៧៖ រដ្ឋមន្រ្តីការបរទេស BRICS ជួបប្រជុំគ្នា ខណៈកំពុងព្យាយាមប្រែក្លាយខ្លួនជាប្លុកមានឥទ្ធិពលមួយ ដើម្បីប្រជែងជាមួយក្រុមលោកខាងលិច

៨៖ រដ្ឋមន្ត្រីក្រសួងការងារ លើកឡើងពីកត្តាដែលជំរុញការអភិវឌ្ឍទីផ្សារការងារនៅកម្ពុជា

៩៖ អាមេរិកប្រកាសកញ្ចប់ជំនួយយោធាថ្មីទំហំ ៣០០លានដុល្លារ សម្រាប់អ៊ុយក្រែន និងប្រាប់ទីក្រុងកៀវកុំឱ្យវាយប្រហារចូលទឹកដីរុស្ស៉ី

១០៖ អ្នកជំនាញយល់ថា កម្ពុជាគួរបន្តផ្តោតលើការផលិត និងនាំចេញអង្ករមានគុណភាព ទោះបីប្រទេសនាំចេញអង្ករលេខ៣ ពិភពលោក គ្រោងបន្ថយបរិមាណនាំចេញអង្ករ.សជាង ៣លានតោនប្រចាំឆ្នាំ

១១៖ វិភាគអន្តរជាតិ៖ សង្រ្គាមរបស់លោក ពូទីន ជាឱកាសរបស់សហរដ្ឋអាមេរិក

- ព័ត៌មាន Fresh News Plus

១៖ V សមាជិកក្រុម BTS ក្លាយជាតារាដំបូងគេលើពិភពលោក មានអ្នកចុច Likes ជាង១០លាននាក់ ស្ទើរតែគ្រប់ការបង្ហោះទាំងអស់លើ Instagram

២៖ ក្លិបបាល់ទាត់ Soltilo Angkor របស់ HONDA ប្រកាសបិទទ្វារ ក្រោយដំណើរការបាន ៦រដូវកាល


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ

http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)