(កំពង់ចាម)៖ នាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការការពារសន្តិសុខជាតិ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចុះត្រួតពិន្យទីតាំង​ និងប្រជុំរៀបចំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រមុខថ្នាក់ដឹកនាំ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនិយោជិត នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

នាយឧត្តមសេនីយ៍ យូ ស៊ុនឡង បានឲ្យដឹងថា ពិធីជួបសំណេះសំណាលជាមួយកម្មករនិយោជិតនេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចរោងចក្រកាលីងតុន ស្ថិតក្នុងភូមិវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលមានកម្មករ-កម្មការនីចូលរួមប្រមាណជិត២ម៉ឺននាក់៕