(ភ្នំពេញ)៖ លោក ទូច ស៊ុនណារី អនុប្រធានក្រុមការងារ គ៧៨ តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខណ្ឌទួលគោក នាព្រឹកថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២៣ បានចុះពិនិត្យជួសជុល និងអ៊ុតកៅស៊ូ ផ្លូវខូច១១ ខ្សែក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រួមមាន៖ ផ្លូវលេខ 608, 132, 289, 592, 293, 295, 313, 327, 574, 588, ក្នុងនេះ មានបេតុងមួយខ្សែ។

ថវិកាផ្ទាល់របស់ លោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី សហការដោយមន្ទីរសាធារណការក្រុង រដ្ឋបាលខណ្ឌទួលគោក រដ្ឋបាលសង្កាត់បឹងកក់២ និងលោក អ៊ឹង អៀង ប្រធានក្រុមការងារចុះជួយសង្កាត់បឹងកក់២ និងក្រុមការងារ។

ចាប់ផ្តើមជួសជុលពីថ្ងៃទី ៣០ ខែឧសភា ២០២៣ ដល់ចុងខែមិថុនា ឆ្នាំ២០២៣ ឲ្យរួចរាល់ទាំង១១ខ្សែ។ ការជួសជុលធ្វើឡើងសង្កាត់ទាំង១០ ក្នុងខណ្ឌទួលគោក នឹងទទួលបានការជួសជុលផ្លូវ និងអ៊ុតកៅស៊ូដូចគ្នាទាំងអស់ ជាប្រភេទ «កៅស៊ូត្រជាក់» ដែលសិក្សាស្រាវជ្រាវផលិតពីក្រុមហ៊ុន RRP របស់ជនជាតិខ្មែរអស់រយៈពេល១០ឆ្នាំមកហើយ ហើយទើបយកមកប្រើ ក្នុងខណ្ឌទួលគោកដំបូងគេនេះ។

សង្កាត់ទាំង១០ ក្នុងខណ្ឌទួលគោក នឹងទទួលបានការជួសជុលផ្លូវ និងអ៊ុតកៅស៊ូដូចគ្នាទាំងអស់ ជាប្រភេទ «កៅស៊ូត្រជាក់» ដែលសិក្សាស្រាវជ្រាវផលិតពីក្រុមហ៊ុន RRP របស់ជនជាតិខ្មែរ អស់រយៈពេល ១០ ឆ្នាំមកហើយ ហើយទើបយកមកប្រើក្នុងខណ្ឌទួលគោកដំបូងគេនេះ៕