(ភ្នំពេញ)៖ សុខសន្តិភាពដែលកំពុងគ្របដណ្តប់លើផ្ទៃប្រទេសកម្ពុជា បូករួមឆន្ទៈដឹកនាំ​ដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បាននាំឱ្យ សមិទ្ធផលជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជាកើតមានជាហូរហែ។

សមិទ្ធ​ផលដ៏មានសារៈសំខាន់សម្រាប់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋនៅក្នុងរាជធានី​ភ្នំពេញចំនួនពីរទៀត គឺស្ពានឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ ត្រូវបានរៀបចំដាក់​ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះហើយ បន្ទាប់ពីដាក់ឱ្យប្រជាពលរដ្ឋឆ្លង​កាត់បណ្តោះអាសន្នរយៈពេលជាងមួយខែមកនោះ។

ពិធីសម្ពោធស្ពានទាំងពីរនេះ បានប្រព្រឹត្តទៅក្រោមអធិបភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ពានឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ គឺជាសមិទ្ធផលថ្មីមួយទៀត កើតចេញពីការប្រឹងប្រែងរួមគ្នាកសាងឡើង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ពានឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ គឺជាសមិទ្ធផលកើតចេញក្រោមគោលនយោបាយ «យកស្លឹកត្នោត ខ្ចប់ស្កត្នោត» ពោលយកចំណូលរបស់រាជធានីភ្នំពេញ ទៅសាងសមិទ្ធផលក្នុងរាជធានី។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មុនពេលមានការអភិវឌ្ឍន៍នៅក្រុងរណបជ្រោយចង្វារ គឺមានការព្រួយបារម្ភរឿងទឹកពីទន្លេសាប បុកកាត់ផ្តាច់ផ្លូវជាតិលេខ៦។ តែបច្ចុប្បន្នមិនមានការបារម្ភទៀតនោះទេ ផ្ទុយទៅវិញការភិវឌ្ឍន៍នៅតំបន់នេះ ធ្វើឱ្យមានចំណូលសម្រាប់សេដ្ឋកិច្ចជាតិថែមទៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេច បានកាត់ផ្តាច់របរអ្នករត់ទូកដ និងស្រឡាងច្រើនហើយ ដោយសារសាងសង់ស្ពាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនចង់ឱ្យប្រជាពលរដ្ឋចំណាយលុយពេលឆ្លងស្ពាននោះទេ។ អាស្រ័យហេតុនេះហើយ ទើបសម្តេចទិញយកស្ពានព្រែកព្នៅ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានស្ពាន៣ទៀត នឹងត្រូវសាងសង់ឆ្លងកាត់ទន្លេ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ រួមមាន៖ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ, ស្ពានតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងស្ពានឆ្លងទន្លេបាសាក់ តភ្ជាប់ពីព្រែកប្រា ទៅចាក់អង្រែ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្វីក៏ដោយសុទ្ធតែរស់នៅក្រោមសន្តិភាព។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីជាង ៣០ឆ្នាំមុន មិនរំពឹងថា ភ្នំពេញចម្រើនលូតលាស់ដូចពេលបច្ចុប្បន្ននេះទេ។

* សម្តេចតេជោ ហ៊ុន សែន ចង់យកពេលណាមួយអញ្ជើញមើលអគារខ្ពស់ៗ និងទិដ្ឋភាពក្នុងរាជធានីភ្នំពេញ។

* សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យអ្នកបន្តវេនវិភាជថវិកាជាតិ សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាន។ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការយកថវិកាជាតិទៅសាងសង់ផ្លូវ និងស្ពាន គឺជាការបែងចែកផ្លែផ្កាបានពីជាតិប្រកបដោយសមធម៌។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមគាំទ្រការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ឱ្យបានផុលផុស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរៀបចំពិធីបើក និងបិទអាស៊ានប៉ារ៉ាហ្គេម មិនចាញ់ស៊ីហ្គេមនោះឡើយ។ ក្នុងនោះការបាញ់កាំជ្រួចលើសការបើក និងបិទស៊ីហ្គេម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមប្រឆាំង កំពុងរៀបចំធ្វើយុទ្ធនាការតាមហ្វេសប៊ុក ដើម្បីប្រឆាំងនឹង គ.ជ.ប។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល គ្មានអ្វីជាប់ពាក់ព័ន្ធនឹង គ.ជ.ប ក៏ដូចជារដ្ឋធម្មនុញ្ញនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកមានបំណងប្រមូលផ្តុំប្រឆាំង គ.ជ.ប និងក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ នឹងត្រូវស្វាគមន៍ដោយគុក ជាក់ជាមិនខាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នាយករដ្ឋមន្ត្រី អាន់វ៉ា អ៉ីប្រាហ៉ីម បានសន្យាជាមួយសម្តេច៤ដង មិនឱ្យ សម រង្ស៉ី ជាន់ដីម៉ាឡេស៊ីនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ជនក្បត់ជាតិ៣ជំនាន់ ដោយបេ៤២។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មាននរណាខ្លាំងជាងប៉ុលពតនោះទេ ទីបំផុតនៅតែសម្តេចផ្តួលបាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណើរការបោះឆ្នោត មិនដើរថយក្រោយ ព្រោះតែមួយ ឬពីរបក្សនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ៨៖៤០នាទីព្រឹកថ្ងៃដដែល, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈបណ្តាញព័ត៌មាន Fresh News៕