(ពោធិ៍សាត់)៖ លោកស្រី ប៊ុន ចន្ទ្រា ទី នរិន្ទ និងលោកស្រី ប៉ែន ភក្តី យឹម វិសិដ្ឋ នៅថ្ងៃទី២៨-២៩ ខែឧសភា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារសប្បុរធម៌ អញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ ព្រមទាំងបានផ្តល់អំណោយ ជូនលោកយាយ-លោកតា ចាស់ជរា និងប្រជាពលរដ្ឋក្រីក្រចំនួន៤ឃុំ ក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ឃុំទាំង៤ ក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រួមមាន៖

១. ឃុំលាច៖ ភូមិបាក់ត្រកួន, ភូមិបោះពួយ, ភូមិពេជបាន និងភូមិលាច សរុបចំនួន៧១គ្រួសារ
២. ឃុំសន្ទ្រែ៖ ភូមិក្សេត្របូរី (តំបន់ជើ និងតំបន់មល់) សរុបចំនួន៣៣គ្រួសារ
៣. ឃុំបាក់ចិញ្ចៀន៖ ភូមិបាក់ចិញ្ចៀន, ភូមិអូររំចង់, ភូមិដំណាក់អំពិល, ភូមិក្របៅជ្រុំ, ភូមិស្រែជង, ភូមិទួលពង្រ, ភូមិចាន់សេរី, ភូមិកំពង់ខ្ទុម និងភូមិអូរឫស្សី សរុបចំនួន៤៧គ្រួសារ
៤. ឃុំរកាត ភូមិវាលវង់ សរុបចំនួន៣៥គ្រួសារ។

អំណោយចែកជូនលោកយាយ លោកតា ចាស់ជរា និងប្រជាពលរដ្ឋក្រីក្រ ក្នុង១គ្រួសារ រួមមាន៖ អង្ករចំនួន ២០គីឡូក្រាម, ត្រីខចំនួន ១យួរ, ទឹកត្រីចំនួន ១យួរ, ទឹកស៊ីអ៊ីវចំនួន ១យួរ, មី ចំនួន២កេស, សម្លៀកបំពាក់ យាយ-តា ចំនួន១កំប្លេ។ សរុបគ្រួសារក្រីក្រ និងលោកយាយ លោកតាទាំង៤ ឃុំចំនួន១៨៦គ្រួសារ។

ទន្ទឹមនឹងនេះដែរ ក្រុមការងារ ក៏បានចុះជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាចំនួន ០២ឃុំ៖ ១. សាលាបឋមសិក្សាកោះរកគោ (តំបន់ជនបទ) ស្ថិតនៅភូមិរកគោ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និង២. សាលាបឋមសិក្សាស្រែពង្រូល ស្ថិតនៅភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ក្នុងនោះ បាននាំអំណោយចែកជូនក្មួយៗសិស្សានុសិស្ស ចំនួន៤១៤នាក់ ដែលក្នុងម្នាក់ ទទួលបាន៖ កាតាប១, សៀភៅ២ក្បាល, ប៊ិក៣ដើម, ខ្មៅដៃ២ដើម, គូល័រ១ប្រអប់, ក្តារឆ្នួន១, ដបទឹក១, តុក្កតា១, អាវរងា១, ស្ករគ្រាប់ និងសូកូឡា១ កញ្ចប់។ សម្រាប់សិស្សដែលជាប់ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកាចំនួន៥០,០០០រៀល ក្នុងម្នាក់។

ជាមួយគ្នានេះ ក៏បាននាំអំណោយចែកជូនលោកគ្រូ-អ្នកគ្រូ ចំនួន១៥ នាក់ ដែលក្នុងម្នាក់ ទទួលបានអាវចំនួន១ផងដែរ៕