(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៦ករណី ក្នុងនោះ ករណីប្រើប្រាស់ ១០ករណី, ជួញដូរ ១០ករណី និងដឹកជញ្ជូនរក្សាទុក ៦ករណី ដោយឃាត់ខ្លួនជនសង្ស័យ ៥៦នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន២,៩៩៥ករណី ឃាត់មនុស្ស៧,១៥៦នាក់ (ស្រី៤៤៧នាក់)៕