(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនប្រជាពលរដ្ឋ ចំនួន២ភូមិ មានភូមិស្រែត្រោក និងភូមិព្រៃរំដួល ក្នុងឃុំសែនដី ស្រុកសំរោងទងចំនួន ១.១០១គ្រួសារ ស្នើនឹង ២.១៩៦ប័ណ្ណ ធ្វើឡើងស្ថិតនៅភូមិស្រែត្រោក ឃុំសែដី ស្រុកសំរោងទង។

លោក វ៉ី សំណាង បានលើកឡើងថា ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ)នាពេលនេះ គឺមានន័យថាបងប្អូនមានដីកម្មសិទ្ធិស្របតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ហើយបងប្អូនថែមទាំងមានសិទ្ធិ ចាត់ចែងទ្រព្យសម្បត្តិផ្ទាល់ខ្លួនតាមអ្វីដែលខ្លួនមាន ។

លោកអភិបាលខេត្តបន្តថា មានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ គឺបានសម្រួលជូនបងប្អូនតាមផ្លូវច្បាប់ ដែលអាចបញ្ជៀសពីជម្លោះគ្នាបាន លើកលែងបងប្អូនរំលោភលើសចំនួនពីក្នុងប័ណ្ណកម្មសិទ្ធិទេ៕