(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា នៅលេខរៀងទី១៨ នៃសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តអាណត្តិទី៧។ លេខ ១៨ សម្រាប់គណបក្សប្រជាជនកម្ពុជា គឺតំណាងឱ្យសមិទ្ធផលសំខាន់ៗលេចធ្លោចំនួន១៨ ដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រេចបានជូនជាតិនិងប្រជាជន និងធ្វើឱ្យកម្ពុជាបានបោះជំហានចេញពីប្រទេសរងគ្រោះ ដោយរបបវាលពិឃាត សង្គ្រាមស៊ីវិល មកជាប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី។ សមិទ្ធផលដែលគណបក្សប្រជាជនកម្ពុជា សម្រេចបានជូនជាតិ និងប្រជាជនមានច្រើនអនេកមិនអាចរាប់អស់ឡើយ តែសូមលើកតែសមិទ្ធផលសំខាន់លេចធ្លោចំនួន១៨ ប៉ុណ្ណោះ៖

១៖ រំដោះជាតិនិងប្រជាជនកម្ពុជាចេញពីរបបខ្មែរក្រហម និងទប់ស្កាត់មានប្រសិទ្ធភាពការប៉ុនប៉ងវិលត្រឡប់វិញនៃរបបប្រល័យពូជសាសន៍
២៖ ស្តារនិងកសាងជាតិកម្ពុជាឡើងវិញពីគំនរផេះផង់ឈាមនិងទឹកភ្នែកឱ្យរស់រានមានជីវិតឡើងវិញ
៣៖ កម្លាំងស្នូលនៃការបង្រួបបង្រួមជាតិ និងហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍
៤៖ ការពាររបបរាជានិយម លើកស្ទួយលទ្ធិប្រជាធិបតេយ្យ សិទ្ធិ សេរីភាពរបស់ប្រជាជននិងគោរពច្បាប់
៥៖ បញ្ចប់សង្គ្រាមស៊ីវិលនាំយកសន្តិភាពពេញលេញក្រោមនយោបាយឈ្នះ-ឈ្នះ និងនាំយកយុត្តិធម៌ជូនជនរងគ្រោះនៃរបបខ្មែរក្រហម
៦៖ ថែរក្សាការពារសន្តិភាព បង្រួមបង្រួមជាតិ បង្រួបបង្រួមទឹកដី និងការអភិវឌ្ឍសណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គមបានរឹងមាំ
៧៖ អនុវត្តកំណែទម្រង់ដ៏ទូលំទូលាយនិងស៊ីជម្រៅប្រកបដោយផ្លែផ្កានាំឱ្យកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ
៨៖ កំណើនសេដ្ឋកិច្ចជាង ៧%ក្នុងមួយឆ្នាំក្រោយពេលមានសន្តិភាព, ប្រែក្លាយកម្ពុជាពីប្រទេសក្រីក្រតោកយ៉ាកមកមានចំណូលមធ្យម
៩៖ សមាហរណកម្មកម្ពុជាទៅក្នុងតំបន់និងពិភពលោកជាប្រទេសស្មើភាព និងស្មើសិទ្ធិជាមួយប្រទេសនានាលើពិភពលោក
១០៖ ចូលរួមយ៉ាងសកម្មជាមួយអង្គការសហប្រជាជាតិថែរក្សាសន្តិភាពនិងកិច្ចការមនុស្សធម៌ពិភពលោក
១១៖ កសាងខឿនការពារជាតិរឹងមាំ, ការពារបានអធិបតេយ្យភាពជាតិ និងបូរណភាពដែនដីកម្ពុជាបានយ៉ាងល្អ
១២៖ អភិវឌ្ឍប្រព័ន្ធគាំពារសង្គមប្រកបដោយប្រសិទ្ធភាព, គាំទ្រប្រជាជនក្រីក្រ ងាយរងគ្រោះនិងងាយរងហានិភ័យ
១៣៖ លើកកម្ពស់ជីវភាពប្រជាជនគ្រប់រូបទាំងសម្ភារ និងស្មារតីឱ្យសមរម្យនិងប្រកបដោយភាពថ្លៃថ្នូរ
១៤៖ លើកកម្ពស់ជីវភាពមន្ត្រីរាជការ និវត្តន៍ជន និងអតីតយុទ្ធជន
១៥៖ លើកកម្ពស់ជីវភាពកម្មករនិយោជិត, ដំឡើងប្រាក់បៀរវត្សរ៍ និងផ្តល់អត្ថប្រយោជន៍នានា
១៦៖ កសាងខឿនសុខុមាលភាពជូនប្រជាជនប្រឆាំងជំងឺឆ្លង, បង្កើនភាពស៊ាំសហគមន៍ប្រឆាំងជំងឺកូវីដ១៩ យកកម្ពុជាចេញពីជ្រោះមរណៈ
១៧៖ កសាងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយគ្រប់ប្រទេស, ពង្រីកមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ
១៨៖ លើកស្ទួយកិត្តិយសនិងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ៕

<img alt="" src="http://image.freshnewsasia.com/2021/id-022/fn-2023-05-29-07-52-32-2.jp