(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានចេញសេចក្ដីបំភ្លឺករណីអំពើហិង្សារវាងជនជាប់ឃុំ នៅមណ្ឌលអប់រំកែប្រែទី១ (ព្រៃស) ដែលបានកើតឡើងកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ហើយត្រូវបានបង្ហោះចែកចាយតាមបណ្ដាញសង្គម កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។

ក្នុងសេចក្ដីបំភ្លឺដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានពន្ធនាគារ បន្ទាប់ពីបានពន្យល់រាល់ហេតុុការណ៍ដែលបានកើតឡើងហើយនោះ ក៏បានបញ្ជាក់ចំពោះករណីថតជាវីដេអូ បញ្ជូនចេញក្រៅ និងបញ្ចូលខ្លឹមសារចុះផ្សាយពាក់ព័ន្ធករណីខាងលើ អគ្គនាយកដ្ឋានពន្ធនាគារចាត់ទុកថា ជាទង្វើមានការរៀបចំជាប្រព័ន្ធដោយមានការឃុបឃិតពីសំណាក់បុគ្គល ខិលខូច អសកម្មការងារ ចាំតែលួចវាយប្រហារអង្គភាព និងមន្ត្រីដទៃ ដែលខ្លួនមិនពេញចិត្ត ជាក់ស្ដែងការលួចធ្វើលិខិតអនាមិក បន្លំខ្លួនជាគ្រួសារជនជាប់ឃុំ ប្រឌិតជាបញ្ហានានាជាដើម។

អគ្គនាយកដ្ឋានពន្ធនាគារសូមអំពាវនាវការសហការផ្ដល់ ព័ត៌មាន និងក្នុងនាមអង្គភាពសាធារណៈ ផ្សព្វផ្សាយដោយផ្អែកលើមូលដ្ឋាន និងប្រភពច្បាស់លាស់ ចៀសវាងការធ្វើអត្ថាធិប្បាយប្រឌិត មានចរិតជាព័ត៌មានអុចអាល វាយប្រហារកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ៕

ខាងក្រោមនេះ ជាសេចក្ដីបំភ្លឺរបស់អគ្គនាយកដ្ឋានពន្ធនាគារ៖