(ក្រចេះ)៖ គ្រោះថ្នាក់ធម្មជាតិរន្ទះបាញ់បណ្តាលឲ្យស្លាប់មនុស្សម្នាក់ និងម្នាក់ទៀតរបួសធ្ងន់ ខណៈដែលពួកគាត់កំពុងធ្វើដំណើរពីចំការឆ្ពោះទៅផ្ទះ នៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នៅភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។

យោងតាមរបាយការណ៍នគរបាលស្រុកស្នួល បញ្ជាក់ឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ បានធ្វើដំណីរតាមដងផ្លូវជាមួយគ្នាពីចំការទៅផ្ទះ ត្រូវបានរន្ទះបាញ់ស្លាប់១នាក់ និង១នាក់ទៀតរងរបួសធ្ងន់ យកទៅសម្រាកព្យាល នៅមន្ទីរពេទ្យ។

ជនរងគ្រោះទាំងពីរមានឈ្មោះដូចខាងក្រោម៖

*ទី១៖ ឈ្មោះ សឿន បូរី អាយុ២២ឆ្នាំ រស់នៅភូមិថ្នល់ ឃុំស្វាយជ្រះ (ស្លាប់)។

*ទី២៖ ឈ្មោះ គន្ធា ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិថ្នល់ ឃុំស្វាយជ្រះ (រងរបួសធ្ងន់)៕