(ភ្នំពេញ)៖ លោក គីម រិទ្ធី ប្រធានក្រុមការងារផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន បានដឹកនាំក្រុមការងារ ទទួលជួបការសម្តែងគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសហគ្រិនវ័យក្មេងចិន ដឹកនាំដោយ លោក Liu Huaizeng អគ្គនាយកក្រុមហ៊ុន China International Intellectech Group Co., Ltd អមដំណើរដោយប្រតិភូជាថ្នាក់ដឹកនាំ និងអ្នកគ្រប់គ្រងសហគ្រាសធំៗរបស់ចិន ក្នុងវិស័យអប់រំធនធានមនុស្ស បណ្តុះបណ្តាលវិជ្ជាជីវៈ កសិកម្ម អចលនទ្រព្យ។ ជំនួបនេះ បានធ្វើឡើងនាព្រឹកថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣ នៅទីស្នាក់ការផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន៕