(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប១២ករណី ក្នុងនោះ ករណីប្រើប្រាស់៣ករណី, ជួញដូរ៣ករណី និងដឹកជញ្ជូនរក្សាទុក៦ករណី ដោយឃាត់ខ្លួនជនសង្ស័យ៣៣នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន២,៩២០ករណី ឃាត់មនុស្ស៦,៩៩០នាក់ (ស្រី៤៣៦នាក់)៕