(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា ទៅបំពេញទស្សនកិច្ចការងារ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងបន្តចុះអនុស្សារណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការ​ក្នុងរវិស័យអធិការកិច្ច រវាងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣។

ដំណើរទស្សនកិច្ចនេះ មានរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៥-២៧ ខែឧសភា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់លោក ឌ័ន ហុងហ្វុង (DOAN HONG PHONG) អគ្គអធិការ នៃអធិការកិច្ចរដ្ឋាភិបាល នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម៕