(ភ្នំពេញ)៖ ក្រុមហ៊ុន CB INSURANCE បានបង្ហាញរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន នៅក្នុងឆ្នាំ២០២២។ នេះបើតាមរបាយការណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ។

ក្នុងរបាយការណ៍ បានបញ្ជាក់ថា ពេញមួយឆ្នាំ២០២២ CB INSURANCE រកចំណូលសរុបបានជាង២លានដុល្លារ មានការកើនឡើងជាង៧២ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២១ ប្រមាណជាង១លានដុល្លារអាមេរិក។

គូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ទ្រព្យសកម្មសរុប របស់ក្រុមហ៊ុន CB INSURANCE មានចំនួន១២,៤៩៧,៥៥២ដុល្លារអាមេរិក មានការកើនឡើង ប្រមាណ០.៦១ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២១ ចំនួន១១,៧៧២,៤៤៧ដុល្លារអាមេរិក៕