(ភ្នំពេញ)៖ លោកស្រី ខៀវ បូរី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន​ និងយុវនីតិសម្បទា បានប្រកាសឲ្យដឹងនៅយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ឲ្យដឹងថា គណនីតេឡេក្រាមរបស់លោកស្រី ខៀវ បូរី ដែលមិនមែនជាឈ្មោះពិតប្រាកដរបស់ស្រី ត្រូវបានជនអនាមិក លួចយករូបថត និងបានបន្លំឈ្មោះ ហើយត្រូវបានយកទៅប្រើប្រាស់ក្នុងTelegram។

ក្រោយមានការបន្លំបែបនេះ លោកស្រី ខៀវ បូរី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច​ បានចេញមុនអះអាងយ៉ាងដូច្នេះថា «
សូមគោរពសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងសាធរណជន មេត្តាជ្រាបថា គណនីតេឡេក្រាមរបស់នាងខ្ញុំ ខៀវ បូរី ដែលមិនមែនជាឈ្មោះពិតប្រាកដរបស់នាងខ្ញុំខាងក្រោមនេះ ត្រូវបានជនអនាមិក លួចយករូបថតរបស់ខ្ញុំ និងបានបន្លំឈ្មោះខ្ញុំ ហើយត្រូវបានយកទៅប្រើប្រាស់ក្នុងTelegram - ខ្ញុំសូមបញ្ជាក់ថា ចេតនាទុច្ចរិតនេះ បង្ហាញនូវសកម្មភាពខុសច្បាប់ បង្កឡើងដោយក្រុមជនអនាមិក ក្នុងការក្លែងបន្លំរូបថត និងឈ្មោះ ដើម្បីបម្រើផលប្រយោជន៍អ្វីណាមួយរបស់ពួកគេ។
បើមានករណីអ្វីមួយ នាងខ្ញុំមិនទទួលខុសត្រូវឡើយ» ភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣៕