(ព្រះសីហនុ)៖ នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងជាអគ្គលេខាធិការរង នៃគ.ជ.ស.ស អញ្ជើញជាអធិបតី ក្នុងពិធីផ្ទេរប្រគល់-ទទួល ប៉ុស្តិ៍នគរបាលការពារព្រំដែនទឹកកែវផុស ពីវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៦៩ ប្រចាំខេត្តកោះកុង ឲ្យទៅវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤០ ប្រចាំខេត្តព្រះសីហនុ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក។

ពិធីនេះ ត្រូវបានធ្វើឡើងនៅទីបញ្ជាការអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ ខេត្តព្រះសីហនុ ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ វរសេនីយ៍ អនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ ប្រធាន-អនុប្រធានអង្គភាពបង្ក្រាប មេបញ្ជាការ-មេបញ្ជាការរង នៃវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤០-២៦៩ និងមន្ត្រីក្រោមឱវាទ៕