(ព្រះសីហនុ)៖ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលតែងតែគីតគូរយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ និងដោយមានការអនុញ្ញាត្តិពីលោក គួច ចំរើន អភិបាលខេត្ត បានចាត់ឲ្យ លោក ប៊ូ វឌ្ឍនា នាយកទីចាត់ការអន្តរវិស័យ ដឹកនាំក្រុមការងារចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋជិត១០០គ្រួសារ នៅតំបន់ពយអង្រាំង ឃុំកែវសុខផុស ស្រុកស្ទឹងហាវ ក្នុងភាពរាក់ទាក់ និងកក់ក្តៅក្រោមដំបូលសន្តិភាព។

ក្នុងឱកាស នៃការចុះសាកសួរសុខទុក្ខនាចុងសប្ដាហ៍កន្លងទៅនេះ លោក ប៊ូ វឌ្ឍនា នាយកទីចាត់ការអន្តរវិស័យ បាននាំការសាកសួរសុខទុកពី លោក គួច ចំរើន ជូនដល់បងប្អូនប្រជាពលរដ្ឋពីចម្ងាយ និងបានកោតសរសើរដល់ប្រជាពលរដ្ឋ ដែលបានផ្តល់ទំនុកចិត្តមកលើអាជ្ញាធរមូលដ្ឋាន ជាពិសេសក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាពេលកន្លងមក។

ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនោះ ប្រជាពលរដ្ឋបានបង្ហាញអារម្មណ៍សប្បាយរីករាយនៅពេលបានឃើញវត្តមានថ្នាក់នាំភូមិ ឃុំ និងខេត្ត បានចុះដល់មូលលដ្ឋាន លំនៅដ្ឋានពួកគាត់ ក្នុងភាពស្និតស្នាលលក្ខណៈគ្រួសារតែមួយ។ ប្រជាពលរដ្ឋក៏បានស្នើមកកាន់អភិបាលខេត្ត តាមរយៈក្រុមការងារ មេត្តាជួយផ្តល់សាលាមតេយ្យ និងបឋមសិក្សាមួយខ្នង ជូនប្រជាពលរដ្ឋ ព្រោះបច្ចុប្បន្ន សាលាបឋមសិក្សានៅឆ្ងាយ កូនៗរបស់ពួកគាត់ពិបាកធ្វើដំណើរ ក៏ដូចជាការស្នើសុំនូវប្រព័ន្ឋទឹកភ្លើងផងដែរ។

ឆ្លើយតបទៅសំណើរនេះ លោក ប៊ូ វឌ្ឍនា នាយកទីចាត់ការអន្តរវិស័យ បានសន្យាថា នឹងនាំនូវការស្នើរបស់ប្រជាពលរដ្ឋ ជូនអភិបាលខេត្តសម្រេច។

លោក ប៊ូ វឌ្ឍនា ក៏បានស្នើដល់ប្រជាពលរដ្ឋ សុំបន្តផ្តល់ទំនុកចិត្តបន្តទៀតមកកាន់រដ្ឋបាលខេត្ត សូមបឈ្ឈប់ការជឿលើការញុះញង់ពីសំណាក់ជនខិលខូចមួយចំនួន ដែលតែងតែយកឱកាសមកបំប៉ោងបំពុល សង្គមធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលើការដឹកនាំរបស់រដ្ឋបាលខេត្ត៕