(ភ្នំពេញ)៖ លោក កៀង ល័ក្ស តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ បានចាត់ក្រុមការងារចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ជាអាជីវករផ្សារ ដែលទើបទទួលប័ណ្ណសមាជិកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) សរុបចំនួន៦ផ្សារ ស្មើនឹងចំនួន១,៣៥៩ប័ណ្ណ។

អាជីវករផ្សាររដ្ឋដែលទទួលបានប័ណ្ណបេឡាជាតិរបបសន្ដិសុខសង្គម នោះរួមមាន៖

*ទី១៖ ផ្សារស៊ិនជូរីផ្លាហ្សា សរុបចំនួន៧៥៨ប័ណ្ណ
*ទី២៖ ផ្សារបឹងកេងកង សរុបចំនួន២៥ប័ណ្ណ
*ទី៣៖ ផ្សារចាក់អង្រែ សរុបចំនួន២២ប័ណ្ណ
*ទី៤៖ ផ្សារដេប៉ូ សរុបចំនួន៨៣ប័ណ្ណ
*ទី៥៖ ផ្សារទួលគោក សរុបចំនួន១១ប័ណ្ណ
*ទី៦៖ ផ្សារអូរឡាំពិក សរុបចំនួន៤៦០ប័ណ្ណ។

អាជីវករដែលទទួលបានប័ណ្ណ ប.ស.ស មានទឹកចិត្តសប្បាយរីករាយយ៉ាងខ្លាំង ចំពោះទឹកចិត្តមេត្តារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ដែលតែងតែគិតគូរជួយសម្រាលជីវភាព និងទុក្ខលំបាករបស់ពួកគាត់ជាប់ជាប្រចាំ។

ជាមួយគ្នានេះ ពួកគាត់សូមធ្វើការប្តេជ្ញាចិត្តថា នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសម្តេចតេជោ ហ៊ុន សែន បានបន្តការដឹកនាំប្រទេសគ្រប់អាណត្តិ ដើម្បីរក្សាបាននូវសុខសន្តិភាព និងប្រទេសជាតិមានការអភិវឌ្ឍជឿនលឿនដូចអរិយប្រទេស សម្រាប់ទុកជាកេរ្តិ៍ដំណែល ឲ្យយកូនចៅជំនាន់ក្រោយៗទៀត៕