(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចទទួលស្គាល់ជាផ្លូវការ និងកំពុងបន្តពិនិត្យពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងភ្ញៀវពិសេស ដើម្បីចូលរួមសង្កេតមើលដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ចំនួន១៥,១៦៩នាក់ ក្នុងនោះស្ត្រី ៨,០៤០នាក។

ដោយឡែក គ.ជ.ប កំពុងពិនិត្យចំនួន ១,១៥៧នាក់ ព្រមទាំងភ្ញៀវពិសេសចំនួន២នាក់។

គំរូពាក្យសុំចុះឈ្មោះសម្រាប់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ មានផ្ដល់ជូនដោយឥតគិតថ្លៃ ឬអាចទាញយកពីគេហទំព័រ របស់ គ.ជ.ប ( (http://www.nec.gov.kh/khmer/content/6536)www.nec.gov.kh/khmer/content/6536) (http://www.nec.gov.kh/khmer/content/6536) និងត្រូវដាក់ពាក្យ នៅទីស្ដីការ គ.ជ.ប (ការិយាល័យកិច្ចការគណបក្សនយោបាយ និងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាន់ទី៩) រៀងរាល់ម៉ោងធ្វើការ ពេលព្រឹក ពីម៉ោង ៧:០០ ដល់ ១១:៣០នាទី និងពេលរសៀល ពីម៉ោង ១៤:០០ ដល់ ១៧:៣០នាទី។

ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ ប្រព្រឹត្តទៅពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ និងអ្នកសង្កេតការណ៍អន្តរជាតិ ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣៕