(ភ្នំពេញ)៖ ជនសង្ស័យមួយក្រុមមិនដឹងមានគ្នាប៉ុន្មាននាក់ បានធ្វើសកម្មភាពគាស់ជញ្ជាំង ហាងលក់ទូរស័ព្ទដៃ យីហោ «ទ្រី សុខជា» ដោយយកអស់ទូរស័ព្ទសេរីទំនើបចំនួន៩៧គ្រឿង ហើយគិតជាទឹកប្រាក់អស់ជាង២ម៉ឺនដុល្លារ បង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦នេះ នៅពេលម្ចាស់ហាង បានទៅបើកហាងរកស៊ីដូចសព្វមួយដង។

សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានរាយការណ៍ថា «ករណីនេះ បានបង្កការភ្ញាក់ផ្អើលឆោឡាពេលម្ចាស់ហាងលក់ទូរស័ព្ទដៃ ទ្រី សុខជា បើកលក់ធម្មតាហើយក៏បាត់ទូរស័ព្ទ សឹងតែអស់ពីក្នុងទូរកញ្ចាក់ រួចស្លន់ស្លោមកប្ដឹងសមត្ថកិច្ចឲ្យប្រញ៉ាប់ ចុះទៅកន្លែងកើតហេតុទាំងព្រឹក ស្ថិតនៅចំណុចផ្ទះលេខ១ ផ្លូវ១៦៣ ភូមិ៣ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន»

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច បានហៅម្ចាស់ហាងមកដាក់ពាក្យបណ្ដឹង​ ដើម្បិធ្វើការសួរនាំ និងស្រាវជ្រាវតាមចាប់ជនសង្ស័យ៕