(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៨១,២៧៤នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៨៩,៩៥៦នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥១,៤០៥នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០២,៧៣៧នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៤,៣៩២នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥០២,៧៨២នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៦១៧,០៤៩នាក់, ដូសទី៤ចំនួន ៥,១៥៦,២៦៨នាក់, ដូសទី៥ចំនួន ១,៧៩២,៤៥៨នាក់ និងដូសទី៦ចំនួន ៣៣៣,៨៤១នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕